អត់រត់អត់គេចទេ តារាស្រី Due Arisara សុំចិត្តម្ចាស់បំណុលឲបង់រំលោះព្រោះបើយកលុយដុំនាងមិនទាន់មានទេ…

មិនមែនចង់រត់គេចអត់សងអីនោះទេ តារាសម្ដែងស្រី Due Arisara បង្ហាញជំហរនៅតែសងលុយម្ចាស់បំណុលទាំងឡាយដែលនាងបានជំពាក់ គ្រាន់តែពេលបច្ចុប្បន្ននេះរូបនាងនៅមិនទាន់មានលុយឲម្ចាស់បំណុលបានម្ដងទាំងដុំសងទាំងអស់នោះឡើយ។ តារាស្រី Due Arisara ចង់សុំចិត្តម្ចាស់បំណុលវិញដើម្បីឲមានការសងរំលោះបំណុលទាំងនេះជារយះពេលវែងដើម្បីឲរូបនាងអាចចាត់ចែងរកលុយយកមកឲវិញបាន ព្រោះពេលនេះរូបនាងកំពុងតែដោះស្រាយឲហើយសូម្បីតែរបស់ប្រេនៗម៉ាកល្បីដែលនាងធ្លាប់ប្រើនាពេលកន្លងមកពេលនេះក៏បានបង្ហោះលក់ម្ដងមួយៗដើម្បីយកមកសងបំណុលឲហើយផងដែរ។

ដោយតារាសម្ដែងស្រី Due Arisara មុនមានពត៌មានបែកធ្លាយមានម្ចាស់បំណុលមកទារលុយ រូបនាងគឺជាតារាហៃសូដែលល្បីឈ្មោះមួយរូបក្នុងការប្រើប្រាស់របស់ប្រេនៗ។ មិនថាជាសម្លៀកបំពាក់ កាបូបស្បែកជើង គ្រឿងអលង្ការដែលតារាស្រី Due ពាក់ប្រចាំថ្ងៃសុទ្ធសឹងតែជារបស់មានម៉ាកមានប្រេនល្បីៗ និងបានរស់នៅក្នុងខុនដូដែលមានតម្លៃរាប់សិបលានបាតថែមទៀតផង។ តែថ្មីៗនេះរូបនាងបានលេចមានម្ចាស់បំណុលមកបង្ហោះតាមទារលុយក្នុងបណ្ដាញសង្គម ដោយថាកាបូនប្រេន គ្រឿងអលង្ការមាសពេជ្រដែល Due Arisara យកមកពាក់បង្ហាញមុននេះគឺខ្ចីគេមកទេ។ ថែមរឿងនេះក្រោយមកតារាស្រី Due Arisara ក៏ទទួលស្គាល់ហើយផងដែរថារូបនាងពិតជាកូនបំណុលគេពិតមែន។ រូបនាងមិនប្រកែកឬបដិសេដអ្វីនោះឡើយ គ្រាន់តែនេះសុំចិត្តម្ចាស់បំណុលឲទុកពេលឲរូបនាងរកលុយយកមកសង កុំទាន់អាលដាក់ពាក្យបណ្ដឹង ព្រោះពេលនេះខ្លួននាងផ្ទាល់ក៏ចាប់ផ្ដើមយករបស់ប្រេននាមរបស់ខ្លួនបញ្ចេញយកមកលក់ខ្លះៗហើយផងដែរ។ ហើយបំណុលដែលសរុបជំពាក់ជាង៦២លានបាតថ្លៃឈុតគ្រឿងពេជ្រដែលនាងខ្ចីមិត្តយកទៅដាក់ក្នុងហាងបញ្ចាំនោះ នាងសុំម្ចាស់ហាងឲខ្សែក៏ទៅមិត្តវិញនិងសុំបង់រំលោះទឹកលុយនៃតំលៃដែលដាក់បញ្ចាំ។ តែពេលនេះមានដំណឹងថាម្ចាស់ហាងបញ្ចាំមិនទទួលការសុំបង់រំលោះពីរូបនាងនោះឡើយ គឺសុំជាលុយដុំដូចដែលនាងបានយកទៅទាំងដុំដែរថែមទាំងមានគម្រោងដាក់ពាក្យបណ្ដឹងបើទទួលលុយមិនបានគ្រប់ថែមទៀតផង។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ