ស្ងាត់ៗមែនតែផ្អែមល្ហែម! ពាក្យពេជន៍របស់តួឯកប្រុសលោក James Ma ទៅកាន់គូស្នេហ៍ជូនពរថ្ងៃកំណើត…

គូនេះយូរៗបង្ហោះម្ដងតែស្វីតរហូត! គូស្នេហ៍តារាគូរបស់តួឯកប្រុសលោក James Ma និងតួឯកស្រី Pie Rinrada ទោះជាស្ងាត់ៗមិនសូវបង្ហោះរូបភាពច្រើនក្នុងបណ្ដាញសង្គម តែការពិតនោះគូស្នេហ៍មួយគូនេះនៅតែកំពុងស្រលាញ់គ្នាយ៉ាងផ្អែមល្ហែមនិងចំណាយពេលវេលាដើរកំសាន្ដរួមគ្នាជាច្រើនប្រទេស។ ហើយនៅក្នុងឱកាសថ្ងៃខួបកំណើតចូលដល់វ័យ៣០ឆ្នាំរបស់តួឯកស្រី Pie Rinrada ឆ្នាំនេះ លោក James Ma ក៏មិនភ្លេចចេញមកបង្ហោះសារជូនពរថ្ងៃកំណើតដល់គូស្នេហ៍ផងដែរ។ ដោយរូបលោកបានសសេរសារជាភាសាអង់គ្លេសថា I guess I want to say Happy 30th Birthday to you!!!!
Wishing you happiness, good health and may all your dreams come true!! I hope the next decade brings you lots love and prosperity and everyone here will always be here to love and support you”(រីករាយថ្ងៃកំណើតអាយុរ៣០ឆ្នាំរបស់អូន ជូនពរឲមានតែក្ដីសុខ សុខភាពល្អ និងសូមឲបំណងប្រាថ្នាទាំងអស់បានសម្រេច រកស៊ីមានបាន ហើយគ្រប់គ្នានឹងនៅក្បែរចាំគាំទ្រអូនជានិច្ច)។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ​៖ ស្រីល័ក្ខ