ហៃសូពិត! តួឯកស្រី Taew Natapohn បង្ហាញទិដ្ឋភាពគេហដ្ឋានប្រណិតចូលមកនៅក្រោយរៀបការ….

គូនេះហៃសូពិត តារាល្បីពិត គ្រួសារអ្នកជំនួញពិត! មហាជននាំគ្នាសសើរពីស្ទាយជីវិតការរស់នៅ ការតុបតែងខ្លួនយ៉៉ាងសាមញ្ញរបស់តួឯកស្រី Taew Natapohn បើទោះបីជារូបនាងគឺជាតួឯកស្រីលំដាប់ជួរមុខមានប្រជាប្រិយភាពកេរ្ដិ៍ឈ្មោះល្បីល្បាញយូរឆ្នាំមានស្នាដៃការសម្ដែងរឿងជាតួឯកស្រីច្រើនរឿងមកហើយ តែបើក្រឡេកមកមើលការរស់នៅការប្រើប្រាស់សម្ភារះរបស់តួឯកស្រីដួងនេះហាក់មិនសូវមានការកាន់របស់ប្រេននាមម៉ាកល្បីៗប៉ុន្មាននោះទេ ហើយនាងកាន់កាបូបប្រេនសម្រាប់តែទៅចូលរួមកម្មវិធីធំៗតែប៉ុណ្ណោះ។ ការលើកឡើងសសើរប្រៀបធៀបបែបនេះ បន្ទាប់ពីមួយរយះកន្លងមកនេះនៅក្នុងសិល្បៈថៃមានការផ្ទុះពត៌មានល្បីទាក់ទងនឹងតារាស្រី Due Arisara ដែលជាប់ឈ្មោះជាហៃសូក្លែងក្លាយ បន្ទាប់ពីលេចធ្លាយពត៌មានជំពាក់លុយមិត្តខ្ចីរបស់របស់ប្រេននាមគេម៉ាកល្បីៗមកពាក់និងយកទៅបញ្ចាំផងដែរ។

ដោយតួឯកស្រី Taew Nanapohn ថ្មីៗនេះបានបង្ហាញទិដ្ឋភាពខ្លះៗនៃជីវិតក្រុមគ្រួសាររបស់នាងបន្ទាប់ពីចូលមករស់នៅក្នុងផ្ទះថ្មី បន្ទាប់ពីរៀបការជាមួយនឹងគូស្នេហ៍អ្នកជំនួញរបស់នាងគឺលោក Pranai Phornprapha រួចមក។ ទោះមិនបានបង្ហោះបង្ហាញទិដ្ឋភាពផ្ទះធំទាំងមូល តែគ្រាន់តែឃើញជ្រុងខ្លះៗនៃផ្ទះ អាចធ្វើឲគេដឹងថារូបនាងកំពុងតែរស់នៅក្នុងគេហដ្ឋានដ៏ប្រណិតមានការតុបតែងម៉ូដើនទំនើបទាន់សម័យ។ ទិដ្ឋភាពគេហដ្ឋានរបស់នាងធំទូលាយ និងមានច្រើនជាន់ ថែមខាងលើនៃដំបូលផ្ទះរបស់នាងបានតុងតែងខ្លួនជាកន្លែងអង្គុយលេងស្រូបខ្យល់អាកាស មើលទេសភាពខាងក្រោមបានយ៉ាងស្រស់ស្អាតផងដែរ។ ក្រោយឃើញជីវិតសាមញ្ញតែពេញដោយភាពប្រណិតរបស់តួឯកស្រី Taew Natapohn និងស្វាមី បានធ្វើឲមិត្តអ្នកគាំទ្រងាកមកសសើរនាងថាជាតារាល្បីពិត និងជាគ្រួសារអ្នកជំនួញហៃសូពិត ទោះជាមានទ្រព្យសម្បត្ដិច្រើនតែមិនសូវបង្ហាញ និងខិតខំធ្វើកាងាររកស៊ីជួយគ្នាទាំងគូថែម Taew ក្រោយរៀបការស្វាមីនៅតែអនុញ្ញាតិ្ដបន្ដអាជីពជាតារាសម្ដែងរបស់នាងដដែលផងដែរ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ