មានដ្រាម៉ាមួយរឿងទៀតហើយក្នុងសិល្បៈតារាថៃ! ដោយថ្មីៗនេះរឿងដែលកំពុងផ្ទុះល្បីក្នុងចំណោមតារានោះគឺពាក់ព័ន្ធនឹងការបែកធ្លាយសារសម្លេងឆ្លើយសារសងទាក់ទងគ្នារបស់តារាប្រុសលោក Tono Phakin ជាមួយនារីម្នាក់ផ្សេងទៀតដែលមិនមែនជាតួឯកស្រី Nycha Nuttanicha ដែលជាគូស្នេហ៍តារារបស់គាត់។ ហើយនេះក៏មានន័យថាគូស្នេហ៍តារាដែលស្រលាញ់គ្នាច្រើនឆ្នាំមួយគូនេះកំពុងតែជួបរឿងរង្គោះរង្គើរស្នេហាហើយ ដោយខាងប្រុសលួចទាក់ទងមានទំនាក់ទំនងជាមួយនារីផ្សេងម្នាក់ទៀត។
ដោយរយះពេលជិត៧ឆ្នាំកន្លងមកនេះតួឯកប្រុសលោក Tono Phakin និងតួឯកស្រី Nycha Nuttanicha តែងត្រូវបានមិត្តអ្នកគាំទ្រដឹងថាគឺជាគូស្នេហ៍តារាមួយគូក្នុងសិល្បៈថៃ ដោយទាំងគូមិនត្រឹមតែជាគូស្នេហ៍ក្នុងរឿងចាប់ដៃគូគ្នាសម្ដែងនោះឡើយ សូម្បីតែរឿងសម្ដែងចប់ហើយក៏នៅតែមានភាពផ្អែមល្ហែមក្រៅឆាកដូចជាគូស្នេហ៍ក្នុងជីវិតពិត។ ថែមច្រើនឆ្នាំកន្លងមកនេះតារាទាំងពីរតែងមានទំនាក់ទំនងគ្រួសារជាមួយគ្នាយ៉ាងល្អ ថតរូបជួបជុំសមាជិកគ្រួសារ និងតែងបណ្ដើរគ្នាទៅណាមកណាដើរកំសាន្ដជាមួយគ្នាទាំងក្នុងនិងក្រៅប្រទេសជាញឹកញាប់។
តែថ្មីៗនេះបានលេចធ្លាយពត៌មានថាតួឯកប្រុសលោក Tono Phakin បានលួចទាក់់ទងជាមួយនារីម្នាក់ផ្សេងទៀតដែលមិនមែនជាអ្នកក្នុងរង្វង់សិល្បៈ ដោយនេះមិនត្រឹមតែជាពត៌មានចចាមអារ៉ាមនោះឡើយ តែមានទាំងការបែកធ្លាយសារសម្លេងទាក់ទងគ្នារបស់អ្នកទាំងពីរ។ ថែមមានបុរសម្នាក់ផ្សេងទៀតអះអាងថាខ្លួនជាសង្សាររបស់នារីម្នាក់នោះ ហើយថាសង្សារស្រីរបស់ខ្លួនលួចក្បត់ខ្លួនទៅទាក់ទងគ្នាជាមួយនឹងតារាប្រុសលោកTonoទៅវិញ។ ក្រោយបែកធ្លាយពត៌មាននេះមិត្តអ្នកគាំទ្រគ្រប់គ្នាមានតែការបារម្ភចំពោះតួឯកស្រី Nycha Nuttanicha ព្រោះមិនដឹងថានេះជាការលួចក្បត់់ពីក្រោយខ្នងរបស់ Tono ចំពោះនាង ឬមួយអ្នកទាំងពីរបានបែកគ្នាហើយនៅឡើយនោះទេ? តែយ៉ាងណាមិញនៅក្នុងបណ្ដាញសង្គមរបស់ Nycha ឃើញរូបនាងបានបង្ហោះសារខ្លីដោយសសេរថា គ្រប់យ៉ាងគឺចប់៕ ឬមួយនេះរូបនាងចង់សំដៅដល់ចំណងស្នេហា៧ឆ្នាំរបស់នាងនិងលោកTonoបានបញ្ចប់ហើយព្រោះតែរឿងពត៌មានមួយនេះផងដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ