មួយម៉ាត់នេះសាហាវពេកហើយ! មិត្តរបស់ Nicha Natthanicha ជូនពរថ្ងៃខួបកំណើតនាងដោយពាក្យនេះថា…..ម្ចាស់ខួបប្រញាប់យកដៃបិទមាត់! មានរូបភាព
នៅតែមានស្នាមញញឹមលើផ្ទៃមុខនិងការជួបជុំមិត្តភិក្ដជិតឆ្ងាយក៏នៅតែមានសម្រាប់តារាស្រីញញឹមផ្អែមយ៉ាង Nicha Natthanicha ដែលថ្មីៗនេះនាំគ្នារៀបចំខួបកំណើតដល់នាង ក្នុងនោះក៏មានតារាចម្រៀងកំលោះរូបសង្ហា James Thiradan ចូលរួមយ៉ាងពេញទំហឹង
ដោយខាង Nicha បានប្រារព្ធខួបកំណើតកាលពីថ្ងៃទី 11 មេសាកន្លងមកនេះហើយបរិយាកាសក្នុងកម្មវិធីក៏សប្បាយរីករាយនិងកក់ក្ដៅបំផុត ព្រោះម្នាក់ៗផ្ដល់កំលាំងចិត្តដល់នាងអស់ពីចិត្តទោះតែពេលនេះសាម៉ីខ្លួនកំពុងជួបប្រទះនិងការខកចិត្តក៏ដោយ តែនាងក៏ញញឹមបានព្រោះមានគ្រួសារនិងមិត្តភ័ក្ដស្រលាញ់មើលថែគ្រប់ពេលវេលា ក្នុងកម្មវិធីនោះបងស្រីស្អាតយ៉ាង Toey Jarinporn ក៏មកចូលរួម ថែមទាំងបានផុសរូបភាពនិងវីដេអូជាច្រើន ហើយ Nicha ក៏បានធ្វើការផុសម្ដងទៀតនៅលើបណ្ដាញសង្គមដោយប្រាប់ថា “បងស្រីមកចូលរួមថ្ងៃកំណើតប្អូនស្រី”
ខាង Toey ក៏បានឆ្លើយតបយ៉ាងខ្លីៗថា “ដើម្បីតែប្អូនស្រីម្នាក់គត់” ក្នុងនោះក៏មានវីដេអូដែលធ្វើអោយគ្រប់គ្នាមានការភ្ញាក់ផ្អើលជាខ្លាំងក៏ព្រោះតែ James មិត្តសម្លាញ់បានជូនពរ Nicha ដោយពាក្យថា “សុំអោយមនុស្សថោកៗចេញពីជីវិត” គ្រាន់តែលឺប្រយោគនេះភ្លាមក៏ប្រញាប់យកដៃខ្ទប់មាត់ភ្លាមៗ
ប៉ុន្ដែប្រយោគនេះក៏ធ្វើអោយបណ្ដារជនពេញចិត្តជាខ្លាំង!
អត្ថបទដោយ : នីត្តា