សុំស្អាតម្ដងទៀត! តារាសម្ដែងស្រីជើងចាស់ដែលធ្លាប់ល្បីល្បាញមានរូបសម្រស់លេចធ្លោរតារាស្រីនាងMam Chintaraពេលនេះចូលដល់អាយុរវ័យជ្រេដែរហើយ តែក៏ចង់ឲខ្លួនមើលមកមានរូបសម្រស់ស្រស់ស្អាតម្ដងទៀត។ ដោយរូបគាត់ក្នុងវ័យ៦០ឆ្នាំបានសម្រេចចិត្តវះកាត់កែកុនសម្រស់មុខមាត់ឲមើលទៅតឺងណែនក្មេងជាងវ័យ ទោះមិនបានសម្រស់ស្អាតដូចរូបគាត់កាលពីនៅវ័យជំទង់ៗពេលកំពុងពេញល្បី តែក៏ចង់ឲមើលទៅក្មេងស្អាតជាងអាយុរហុកសិបក្នុងពេលបច្ចុប្បន្ននេះផងដែរ។ មិត្តៗអ្នកគាំទ្រទាំងអស់គ្នាគិតថាពេលគាត់កែសម្រស់ហើយស្រស់ស្អាតដូចមុនបានប៉ុន្មានភាគរយដែរ?
ដោយតារាសម្ដែងស្រី Mam Chintara គឺជាអ្នកសម្ដែងជើងចាស់មួយរូបដែលបានប្រឡូកក្នុងវិស័យការសម្ដែងលើសពី៤០ឆ្នាំហើយគឺចាប់តាំងពីរូបគាត់នៅវ័យជំទង់រហូតមកដល់ពេលបច្ចុប្បន្នមានអាយុរជាង៦០ឆ្នាំហើយ។ ហើយតារាស្រីដួងនេះនៅតែបន្ដស្រលាញ់អាជីពជាអ្នកសម្ដែងនេះរហូតមក ទោះជាបច្ចុប្បន្នប្រែប្រួលផ្លាស់ប្ដូរក្លាយជាតួអង្គអ្នកម្ដាយតួអង្គលោកយាយវិញហើយក៏ដោយ។ រំលឹកដល់កាលពីវ័យជំទង់វិញតារាស្រី Mam Chintara គឺជាអ្នកសម្ដែងស្រីដែលមានប្រជាប្រិយភាពល្បីល្បាញជួរមុខមួយរូបក្នុងរឿងភាគថៃ ថែមកាលនោះរូបគាត់ក៏តែងត្រូវបានគេសសើរថាមានរូបសម្រស់ស្រស់ស្អាតថែមជាសម្រស់ដែលមានពីធម្មជាតិរបស់គាត់ផងដែរ។ ថ្មីៗនេះក្នុងអាយុរចូលដល់លេខ៦០ តារាស្រី Mam Chintara នៅតែចង់មានសម្រស់ស្រស់ស្អាតសារជាថ្មីឡើងវិញ ទោះបីជាកត្ដាធម្មជាតិបណ្ដាលឲរូបសម្រស់ពីធម្មជាតិរបស់គាត់ស្រកចុះប្រែប្រួល តែអតីតតួឯកស្រី Mam Chintara បានជ្រើសរើសវិធីសាស្រ្ដបច្ចេកវិទ្យាពេទ្យធ្វើឲរូបសម្រស់របស់គាត់អាចក្មេងជាងវ័យមកវិញបានមួយកម្រិត។ ពេលនេះការវះកាត់កែសម្រស់របស់គាត់ទទួលបានជោគជ័យហើយ គ្រាន់តែទើបនឹងធ្វើទើបបានមួយថ្ងៃមុខមាត់នៅមានសភាពហើមនៅឡើយនៅមិនទាន់អាចមើលឃើញពីភាពសម្រស់ស្អាត តែក៏អាចមើលដឹងថាស្បែកមុខគាត់តឹងណែនជាងមុនផងដែរ។
តារាស្រី Mam Chintara កាលពីនៅវ័យជំទង់
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ