Happyបេះដូងពណ៌ស៊ីជំពូរសារជាថ្មី តារាសម្ដែងស្រីសម្រស់ស៊ិចស៊ីតួឆ្នាស់តួឆ្នើមនាងឡាំជៀកក្នុងរឿងរាជនីនាគ បង្ហោះកម្រងរូបភាពបង្ហាញពីជីវិតនាពេលបច្ចុប្បន្ន មានក្ដីសុខក្នុងថ្ងៃខួបកំណើតបង្ហាញភាពផ្អែមល្ហែមជាមួយគូស្នេហ៍តែមិនទាន់ព្រមបង្ហាញមុខគូស្នេហ៍ជាសាធារណះថាជាអ្នកជំនួញរូបណានៅឡើយនោះទេ។ ព្រោះនាងបាននិយាយថា ចំណងស្នេហាលើកនេះគឺនាងមិនលាក់ទេដែលថានាងមានស្នេហាថ្មីហើយ ជីវិតក៏មានក្ដីសុខល្អ តែមុខមាត់គូស្នេហ៍របស់នាងយ៉ាងណានោះគឺនាងមិនចង់បង្ហោះបង្ហាញក្នុងបណ្ដាញសង្គមដូចលើកមុនៗនោះឡើយ។
ដោយតារាសម្ដែងស្រីតួអង្គនាងឡាំជៀកក្នុងរឿងរាជនីនាគរូបនេះមានឈ្មោះពិតហៅថា Aum Lakana រូបនាងគឺជាតារាស្រីតួឆ្នាស់តួឆ្នើមសម្រស់ស៊ិចស៊ីមួយរូបនៅក្នុងរឿងភាគថ្មីល្បីៗជាច្រើនឆ្នាំមកហើយ។ កាលពីឆ្នាំ២០២៣កន្លងទៅតារាស្រីដែលល្បីធ្លាប់តែមានសម្រស់ស៊ិចស៊ីដើមទ្រូងធំរូបនេះ ក៏បានសម្រេចចិត្ដលែងចង់បានដើមទ្រូងធំវិញក៏បានទៅមន្ទីពេទ្យដោះយកស៊ីលីកូនចេញដើមទ្រូងវិញ ធ្វើឲដើមទ្រូងរបស់នាងដូចធម្មជាតិវិញុ។ ហើយនៅឆ្នាំ២០២៣ដដែលនោះក៏ជាឆ្នាំដែលតារាស្រី Aum Lakana ចាប់បានថាអតីតស្វាមីរបស់ខ្លួនលួចមានស្រីក្រៅ រហូតឈានដល់ការលែងលះដាច់ស្រេចក្នុងឆ្នាំនោះផងដែរ។ រំលងទៅជាង២ឆ្នាំតារាស្រី Aum Lakana បង្ហាញភាពផ្អែមល្ហែមនិងរូបសម្រស់ក្មេងវ័យក្នុងបណ្ដាញសង្គមសារជាថ្មី ដោយបានឲដឹងថារូបនាងបានចាប់ផ្ដើមមានស្នេហាថ្មីហើយ តែចំណងស្នេហាលើកនេះរូបនាងមិនទាន់បង្ហាញមុខគូស្នេហ៍ឲអ្នកគាំទ្របានស្គាល់នៅឡើយទេព្រោះលើកនេះរូបនាងចង់មានជីវិតស្នេហាឯកជនជាជាងបើកចំហរសាធារណះ បែបនេះបច្ចុប្បន្ននាងក៏មានក្ដីសុខក្នុងគ្រួសារខ្លាំងផងដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ