លង់បាត់ហើយ! តួឯកប្រុស James Jirayu អ្នកគាំទ្រផ្ដល់យោបល់ឲយកកូនមួយដែរក្រោយឃើញស្រលាញ់កូនChompooបីមិនដាក់ចុះ…

លង់ស្នេហ៍ស្រីក្មេងបាត់ហើយ! តួឯកប្រុសលោក James Jirayu ប្រលែងលេងជាមួយនាងតូច Gale កូនស្រីសែនខ្ជូតរបស់តួឯកស្រី Chompoo Araya ដូចជាលង់ស្នេហ៍នាងតូចសែនចេះម្នាក់នេះបាត់ទៅហើយ ព្រោះឃើញថាបីនាងតូចជាប់នឹងដៃរហូតមិនព្រមដាក់ចុះសោះ រហូតធ្វើឲមិត្តៗអ្នកគាំទ្រ ដែលបានឃើញរូបភាពនេះនាំគ្នាឲយោបល់ទៅតួឯកប្រុសលោក James Jirayu ថាល្មមដល់ពេលយកកូនស្រីមួយដែរហើយ។ ថែមមិត្តអ្នកគាំទ្រខ្លះបាននិយាយថា តួឯកប្រុសលោក James Jirayu មានមុខមាត់ខ្ជូត ស្រទន់ៗបែបនេះ បើបានមានកូនស្រីកាត់មកតាមច្បាស់ជាក្លាយជាក្មេងមុខមាត់គួរឲស្រលាញ់ស្រស់ស្អាតម្នាក់ផងដែរ។

តួឯកប្រុសលោក James Jirayu បច្ចុប្បន្ននេះក៏មិនមែនតារានៅកំលោះទៀតនោះដែរ រូបលោកកាលពីខែ១២ចុងឆ្នាំ២០២៤ក​ន្លងទៅនេះ រូបលោកបានចូលរោងការរៀបការជាមួយគូស្នេហ៍របស់លោកឈ្មោះថា Foam រួចហើយផងដែរ។ ទាំងគូមានប្រវត្ដិស្នេហាជាច្រើនឆ្នាំបានទាក់ទងមើលចិត្តគ្នាលើសពី១០ឆ្នាំហើយ គឺតាំងពីនៅវ័យជំទង់ៗដូចគ្នា មុនពេលតួឯកប្រុសលោក James Jirayu បានប្រឡូកចូលក្នុងវិស័យការសម្ដែងហើយមានកេរ្ដិ៍ឈ្មោះល្បីដូចសព្វថ្ងៃនេះទៅទៀត។ ដោយឃើញអ្នកទាំងពីរស្រលាញ់គ្នាយូរឆ្នាំហើយទើបរៀបការ និងឃើញថាតួឯកប្រុសលោក James Jirayu ប្រលែងលេងជាមួយនាងតូច Gale ហើយស្រលាញ់ក្មេងខ្លាំងៗផងនោះ ទើបធ្វើឲមិត្តអ្នកគាំទ្រនាំគ្នាលាន់មាត់ថា ពេលណាទើបទាំងគូមានកូនគួរឲស្រលាញ់ដូច Gale ដែរ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ