ឬមួយចង់ល្បីហួសពេក? តារាសម្ដែងនិងជាអ្នកចម្រៀងមានឈ្មោះក្នុងសិល្បះថៃតារាស្រីនាង Beer The Voice ត្រូវបានមហាជនរិះគន់យ៉ាងចាស់ដៃ ក្រោយពីនៅសុខៗក្នុងបណ្ដាញសង្គមរបស់នាងបានបង្ហោះវីដេអូរបស់ខ្លួននាងផ្ទាល់កំពុងងូតទឹកដោះអាវបែរខ្នង តែបើទោះបីជាវីដេអូនេះរូបនាងបានថតបែរខ្នងក៏ដោយក៏មិនគួរបង្ហោះរូបភាពផ្ទាល់ខ្លួនបែបនេះជាសាធារណះផងដែរ។ ក្រោយរូបភាពវីដេអូកំពុងងូតទឹករបស់នាងបានបង្ហោះ អ្នកគាំទ្រមិនត្រឹមតែមិនសសើរពីភាពស៊ិចស៊ីរបស់នាងជាមួយរូបទាំងនេះទេថែមទាំងបានរិះគន់នាងថាចង់ល្បីហួសថែមទៀតផង និងបានណែនាំរូបនាងថ្ងៃក្រោយកំពុងធ្វើបែបនេះទៀតផងដែរ។
ដោយតារាស្រី Beer The Voice មានឈ្មោះពិតហៅថា Beer Phatranant ហើយរូបនាងត្រូវបានគេហៅថា Beer The Voice នេះបន្ទាប់ពីរូបនាងបានឈានជើងចូលសិល្បះតាមរយះការប្រឡងចម្រៀងក្នុងកម្មវិធីមួយរបស់ថៃ និងបានក្លាយខ្លួនជាអ្នកចម្រៀងមួយរូប បន្ទាប់មកក៏បានក្លាយជាអ្នកសម្ដែងផងដែរ។ បើទោះបីជារូបនាងមិនមែនជាតួឯកស្រីមានប្រជាប្រិយភាពក្នុងវិស័យការសម្ដែងតែតារាស្រីដួងនេះក៏មានឈ្មោះល្បីក្នុងបណ្ដាញសង្គមព្រោះតែមុខមាត់ស្រស់ស្អាតខ្ជូតៗក្មេងវ័យរបស់នាង។ តែពេលនេះនាងរឹតតែត្រូវបានគេនាំគ្នានិយាយពេញបណ្ដាញសង្គមថែមទៀតបន្ទាប់ពីហ៊ានបង្ហោះវីដេអូខ្លួនឯងពេលកំពុងងូតទឹកដោះអាវ តែភាពល្បីនេះក៏មិនមែនក្នុងផ្លូវល្អនោះដែរ។ តារាស្រី Beer Phatranant បានរងការរិះគន់ជាខ្លាំងពីសំណាក់អ្នកលេងបណ្ដាញសង្គមព្រោះតែរឿងនេះ និងមិនដឹងថានៅថ្ងៃអនាគតជីវិតជាតារាសម្ដែងរបស់នាងអាចបន្ដទៅមុខបានឬយ៉ាងណានោះទេ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ