ទេសភាពស្រស់ស្អាតបំព្រងធ្វើឲផ្លូវចិត្តកាន់តែស្រស់ថ្លា! ប៉ុន្មានសន្លឹកបង្ហាញកម្រងរូបភាពទិដ្ឋភាពគេហដ្ឋាននិងបរិយាកាសជុំវិញផ្ទះរបស់តួឯកស្រី Nycha Nuttanicha មិនត្រឹមតែម៉ូតផ្ទះខាងក្នុងនិងខាងក្រៅមានភាពប្រណិតទាន់សម័យងាយស្រួលក្នុងការរស់នៅនោះទេ ទេសភាពជុំវិញរឹតស្រស់ស្អាតមានផាសុខភាព មានខ្យល់អាកាសល្អ មានដើមឈើធំតូចពណ៌ខៀវខ្ចី ថែមមានដាំដើមផ្កាស្រស់ៗលម្អរយ៉ាងស្រស់ស្អាតផងដែរ។
ដោយតួឯកស្រី Nycha Nuttanicha មុននេះមានអ្នកគាំទ្រជាច្រើនបានបង្ហាញក្ដីបារម្ភចំពោះនាងជាពិសេសសុខភាពផ្លូវិត្តរបស់នាងខ្លាចនាងគិតច្រើន ព្រោះតែរឿងរ៉ាវបែកបាក់ចំណងស្នេហាជាមួយតួឯកប្រុសលោក Tono Phakin ដោយចាប់បានថាខាងប្រុសលួចក្បត់ចិត្តមានស្រីក្រៅនោះ។ ដោយតាំងពីមានរឿងនោះមក តួឯកស្រី Nycha ក៏មិនសូវបង្ហាញមុខក្នុងកម្មវិធីច្រើនឡើយ ភាគច្រើនគឺសម្រាកនៅផ្ទះជាមួយក្រុមគ្រួសារ។ តែពេលនេះមិត្តអ្នកគាំទ្រដឹងហើយមូលហេតុដែល Nycha ចូលចិត្តលំហែរកាយនៅផ្ទះ ព្រោះផ្ទះរបស់ Nycha ពិតជាភាពទេសភាពស្រស់ស្អាត មានទីធ្លារទំទូលាយដែលអាចដាំដុះដំណាំហូបផ្លែដោយខ្លួនឯងបានដែរ ជាកន្លែងដែលធ្វើឲអារម្មណ៍ស្រស់ស្រាយបានយ៉ាងឆាប់រហ័ស អញ្ចឹងបានជាបង្ហាញខ្លួនសាធារណះលើកមុនតួឯកស្រី Nycha មើលទៅស្រស់បស់ណាស់ ថែមព្រោះទទួលបានកម្លាំងចិត្តពីមិត្តអ្នកគាំទ្រច្រើនផងដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ