អីយ៉ាស! តួឯកប្រុសលោក Nonkul លុតជង្គង់ចំពោះមុខ Aff ហើយ តើនេះជាការសុំរៀបការទេ?

អីយ៉ាស់! គូស្នេហ៍តារាគូរបស់តារាប្រុសលោក Nonkul Chanon និងតួឯកស្រី Aff Taksaorn មកផ្អែមល្ហែមពេញបណ្ដាញសង្គមទៀតហើយ លើកនេះស្មានថាមានដំណឹងល្អហើយ ព្រោះឃើញថាតារាប្រុសលោក Nonkul សុទ្ធតែលុតជង្គង់ទាញម្រាមដៃរបស់តួឯកស្រី Aff  យកមកកាន់នៅចំពោះមុខហើយ ឬមួយនេះជាការសុំរៀបការហើយ?

ដោយថ្មីៗនេះគូស្នេហ៍តារាគូរបស់លោក Nonkul Chanon និង Aff Taksaorn ធ្វើឲមិត្តអ្នកគាំទ្រចូលរួមត្រេកអរឲមិនតិចនោះទេ ព្រោះស្មានថាគូនេះសម្រេចចិត្តរៀបការសាងអនាគតគ្រួសារជាមួយគ្នាហើយ ព្រោះឃើញលោក Nonkul បានលុតជង្គង់នៅចំពោះមុខតួឯកស្រីAff ថែមទាំងគូមានទឹកមុខរីករាយពោរពេញដោយស្នាមញញឹម។ តែការពិតនោះគឺមិនទាន់ជាការលុតជង្គង់បំពាក់ចិញ្ចៀនសុំរៀបការនៅឡើយទេ តួឯកប្រុសលោក Nonkul Chanon គ្រាន់តែកំពុងប្រលែងលេងជាមួយគូស្នេហ៍ យកលេលាបដៃមកលាបឲតួឯកស្រី Aff តែប៉ុណ្ណោះ។ ហើយសូម្បីតែតួឯកស្រី Aff ខ្លួនឯងផ្ទាល់ក៏ហួសចិត្តអស់សំណើចដែលគូស្នេហ៍ចេះរកនឹកកំប្លែងលេងបែបនេះផងដែរ។ តែបើតាមអ្នកគាំទ្រនាំគ្នាវិភាគវិញបាននិយាយថា តារាប្រុសលោក Nonkul ច្បាស់ជាមានគម្រោងនឹងសុំ Aff រៀបការនៅទីកន្លែងរ៉ូមែនទិកណាមួយ ក្នុងពេលឆាប់ៗនេះហើយ ព្រោះបើមិនដូចនេះទេរូបលោកក៏មិនហ៊ានលេងសើចបែបនេះដែរ ហើយនេះគឺជាការហាត់សមទុកមុន។ គួរបញ្ជាក់ផងដែរថា តារាប្រុសលោក Nonkul Chanon និងតួឯកស្រី Aff Taksaorn បានប្រកាសទំនាក់ទំនងមានចំណងស្នេហានឹងគ្នាមកមួយរយះពេលហើយ។ ថ្វីត្បិតតែទាំងគូមានវ័យខុសគ្នា ដោយ Aff មានអាយុរបង Nonkul ដល់ទៅជាង១៥ឆ្នាំ តែនៅតែមានហ្វេនៗជាច្រើនស្រលាញ់គាំទ្រគូនេះ ថែមសសើរថាសាកសមនឹងគ្នាថែមទៀតផង។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ