ភីងៗ តួឯកស្រី Diana Flipo ក្ដីសុខមានផ្ទះរស់នៅស្រស់ស្អាត ចូលចិត្តសម្រាកនៅផ្ទះបំផុតហើយ…

តួឯកស្រី Diana Flipo យូៗបង្ហោះកម្រងរូបភាពថ្ងៃសម្រាកលំហែរម្ដង ដោយរូបនាងក៏បានបង្ហើបឲដឹងផងដែរថា ថ្ងៃសម្រាកលំហែរដែលមានក្ដីសុខរបស់នាងនោះ គឺបានសម្រាកលំហែរនៅផ្ទះចំណាយពេលធ្វើកិច្ចការដែលចូលចិត្តនៅផ្ទះឬអានសៀវភៅក៏ជាការលំហែរអារម្មណ៍របស់នាងផងដែរ។ កន្លងមកតួឯកស្រី Diana Flipo តែងបង្ហាញពីសកម្មភាពការខិតខំបំពេញកាងារជាតួឯកស្រី បង្ហាញខ្លួនតាមកញ្ចក់ទូរទស្សន៍ឬតាមកម្មវិធីសម្ភាសន៍ផ្សេងៗ ទាំងនេះសុទ្ធសឹងតែជាកាងារដែលនាងពេញចិត្ត តែរូបនាងក៏មានចំណង់ចំណូលចិត្តស្រលាញ់ភាពស្ងប់ស្ងាត់ពេលនៅផ្ទះសម្រាកលំហែរផងដែរ។ ប៉ុន្មានសន្លឹកខាងក្រោមនេះជារូបភាពពេលបានរួចដៃពីកាងារមួយរយះហើយបានមកសំងំនៅផ្ទះរបស់នាង នៅជ្រុងណានៃផ្ទះក៏ជីវិតរបស់នាងភីងៗដែរ ជាពិសេសរូបនាងក៏ស្រលាញ់ផ្ទះស្រស់ស្អាតរបស់នាងមួយនេះ មិនស្កឹមស្កៃ តែមានភាពប្រណិត ងាយទុកដាក់រៀបចំស្រស់ស្អាត ហើយនាងចូលចិត្តសម្រាកនៅផ្ទះបំផុតហើយ ដែលធ្វើឲអារម្មណ៍នាងមានភាពស្ងប់ស្ងាត់តែស្រស់ស្រាយនេះជាមូលហេតុដែលនាងចូលចិត្តសម្រាកលំហែរនៅផ្ទះដូចនេះ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ