ល្បីដូចគ្នា តួឯកស្រីទាំង៥រូបអ្នកណាជាកំពូលតារាថ្លៃខ្លួនខ្ពស់ជាងគេ?តោះមកដឹងពីចំណូលដោយគ្រាន់តែមួយកម្មវិធី…
បង្ហាញតំលៃខ្លួននៃការសម្ដែងរឿងភាគថ្មីៗរបស់តួឯកស្រីល្បីៗទាំង៥ដួងនេះ មានតួឯកស្រី Chompoo Araya តួឯកស្រី Aum Patcharapa តួឯកស្រី Yaya Urassaya តួឯកស្រី Mai Davika តួឯកស្រី Bella Ranee។ ដោយពួកនាងសុទ្ធសឹងតែជាតារាសម្ដែងស្រីដែលមានប្រជាប្រិយភាពខ្លាំង ប្រឡូកក្នុងវិស័យការសម្ដែងជាច្រើនឆ្នាំមានទាំងសមត្ថភាពនិងរូបសម្រស់ស្រស់ស្អាតលេចធ្លោរ ថែមស្នាដៃការសម្ដែងវិញក៏បានឈរជើងក្នុងតំណែងជាតួឯកស្រីជាច្រើនរឿងភាគដែរ។ តើក្នុងចំណោមតារាស្រីទាំង៥ដួងម្នាក់ៗមានតម្លៃខ្លួនប៉ុន្មានដែរ ដើម្បីអញ្ជើញពួកគាត់ឲមកចូលរួមបានតើម្ចាស់កម្មវិធីត្រូវចំណាយអស់ប៉ុន្មានដែរ? តោះមកដឹងទាំងអស់គ្នា៖
តួឯកស្រី Aum Patcharapa រកនាងមានតម្លៃថ្លៃខ្លួនផ្សព្វផ្សាយផលិតផលមួយស៊ីថ្លៃដល់ទៅ១៥លានបាត និងក្នុងការអញ្ជើញមកចូលរួមក្នុងកម្មវិធីមួយយកតម្លៃ ៣០០០០០បាតក្នុងមួយលើកផងដែរ។
តួឯកស្រី Chompoo Araya ក្នុងការផ្សព្វផ្សាយផលិតផលមួយប្រេនរូបនាងរកបានដល់ទៅ១០លានបាត និងមានតម្លៃខ្លួន១៥០០០០ក្នុងការចូលរួមមួយកម្មវិធី
តួឯកស្រី Yaya Urassaya រូបនាងក៏អាចយកតម្លៃ១០លានបាតក្នុងការផ្សព្វផ្សាយផលិតផលមួយផងដែរ និងមានតម្លៃចូលរួមមួយកម្មវិធីEventចំនួន ១៥០០០០បាតផងដែរ
តួឯកស្រី Bella Ranee ក្នុងការផ្សព្វផ្សាយឲមកប្រេនផលិតផលមួយរូបនាងអាចរកបានចំណូល៩លានបាត និងចូលរួមមួយកម្មវិធីអាចទទួលបាន ២០០០០០បាតផងដែរ
តួឯកស្រី Mai Davika ក្នុងការផ្សព្វផ្សាយឲប្រេនមួយរូបនាងទទួលបាន៨លានបាត ចំណែកការបង្ហាញវត្ដមានក្នុងមួយកម្មវិធីវិញរូបនាងអាចរកបាន២០០០០០បាតផងដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ