មិត្តអ្នកគាំទ្រសសើរតួឯកស្រី Aff ដែលបង្រៀនកូនស្រីបានល្អ សូម្បីតែគូស្នេហ៍ថ្មីអតីតស្វាមីក៏ឲគោរពស្រលាញ់…
មិត្តៗអ្នកគាំទ្របានពោលពាក្យសសើរទៅកាន់តួឯកស្រី Aff Taksaorn ថាបង្រៀនកូនស្រីបានល្អ ផ្ដល់ក្ដីស្រលាញ់ឲកូនស្រីបានយ៉ាងពេញលេញនិងបានឲកូនស្រីគោរពស្រលាញ់មកកាន់ឪពុកផងដែរ។ បើទោះជាពេលនេះតួឯកស្រី Aff Taksaorn និងស្វាមីបានលែងលះគ្នាដាច់ស្រេចយូរឆ្នាំហើយក៏ដោយ តែមិនដែលឲឪពុកកូនបែកគ្នានោះឡើយ។ គេតែងឃើញភាពស្និទ្ធស្នាលរបស់ឪពុកនិងកូនស្រី ហើយនិងភាពស្និទ្ធស្នាលពោរពេញដោយស្នាមញញឹមរបស់ នាងតូច Peemai កូនស្រីរបស់តួឯកស្រី Aff Taksaorn ជាមួយនឹងតារាស្រីនាងMind-Naphasasi ត្រូវជាគូស្នេហ៍ថ្មីរបស់លោក Songkran Taechanarongផងដែរ។ ស្នាមញញឹមនិងភាពស្និទ្ធស្នាលទាំងនេះបានបង្ហាញថា កូនស្រីតូចបានទទួលក្ដីស្រលាញ់ពីរទាំងសងខាង បានទាំងពីម្ដាយនិងបានពីឪពុកផងដែរ។
ដោយតួឯកស្រី Aff Taksaorn រូបនាងកាលពីឆ្នាំ២០១២ បានរៀបការជាមួយនឹងបុរសអ្នកជំនួញលោក Songkran Taechanarong តែទាំងគូក៏បានបែកបាក់ចែកផ្លូវគ្នាវិញកាលពីឆ្នាំ២០១៨កន្លងទៅ។ ហើយនៅពេលលែងលះគ្នាទាំងគូបានមានកូនស្រីម្នាក់ឈ្មោះ Peemai ដែលត្រូវមកនៅក្រោមការមើលថែរបស់តួឯកស្រី Aff ជាម្ដាយ។ យ៉ាងណាក៏ដោយតួឯកស្រី Aff តែងនិយាយមករហូតផងដែរថា នាងមិនដែលធ្វើការរារាំងការជួបគ្នារបស់ឪពុកនិងកូននោះឡើយ តែងឲ Peemai បានទៅលែងឪពុកគេនិងលោកតាលោកយាយខាងឪពុកគេជានិច្ច។ ហើយពេលនេះសូម្បីតែគូស្នេហ៍ថ្មីរបស់ឪពុកក៏នាងតូច Peemai មានភាពស្និទ្ធស្នាលជាមួយទៅណាមកណាជាមួយគ្នានិងបានទៅញុាំអាហារជុំគ្នាមកហើយផងដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ