តួឯកស្រី Anne Thongprasom ក្នុងវ័យ៤៨ឆ្នាំមិនទាន់រៀបការ បង្ហាញពីជីវិតដើរកំសាន្ដក្រៅប្រទេសយ៉ាងរីករាយ….

បែបនេះក៏Happyដែរ! តួឯកស្រី Anne Thongprasom ទោះជាដល់លេខស៊ែហើយនៅមិនទាន់គិតគូររឿងថ្ងៃមង្គលការ តែក៏បង្ហាញពីជីវិតដែលមានក្ដីសុខយ៉ាងរីករាយ កាងារក៏រីកចម្រើនរលូនទៅមុខ ដំណើរកំសាន្ដវិញក៏បានទៅលេងច្រើនប្រទេស និងថ្មីៗនេះបានទៅសម្រាកលំហែរកាយដល់ប្រទេសទួរគីជាច្រើនថ្ងៃហើយមានរូបភាពស្អាតៗក្នុងដំណើរកំសាន្ដមកឲមិត្តអ្នកគាំទ្របានឃើញផងដែរ។

ដោយតួឯកស្រី Anne Thongprasom ឆ្នាំនេះរូបនាងមានអាយុរចូល៤៨ឆ្នាំហើយគឺមិននៅយុវវ័យទៀតនោះឡើយ ហើយបើទោះបីជារូបសម្រស់របស់នាងមើលទៅថែទាំបានល្អក្មេងស្រស់ស្អាតជាងវ័យ តែបើមើលពីអាយុរវិញគឺវ័យរបស់នាងមានតារាស្រីជាច្រើនដួងបានសម្រេចចិត្តរៀបការនិងសាងក្រុមគ្រួសារមានកូន២កូន៣ហើយផងដែរ។ ចំណែកតួឯកស្រី Anne Thongprasom វិញពេលនេះជាងពាក់កណ្ដាលឆ្នាំ២០២៥ហើយនៅតែមិនទាន់បង្ហើបដំណឹងថ្ងៃរៀបការនៅឡើយទេ។ ថ្វីត្បិតតែមិនទាន់មានគម្រោងថ្ងៃមង្គលការក៏ពិតមែន តែការពិតនោះតួឯកស្រី Anne Thongprasom ក៏មានម្ចាស់បេះដូង មានគូស្នេហ៍បានស្រលាញ់គ្នាមកជាច្រើនឆ្នាំហើយផងដែរ។ បុរសដែលជាគូស្នេហ៍តួឯកស្រី Anne Thongprasom មានឈ្មោះថាAe Tinnabhanជាអ្នកជំនួញមួយរូប ថែមទាំងគូក៏ជាគូស្នេហ៍ផ្អែមល្ហែមនិងស្ងប់ស្ងាត់មួយគូក្នុងសិល្បះថៃ មិនដែលមានរឿងអាស្រូវអ្វីនោះឡើយ។ ការពិតទៅកាលពីតារាស្រី Anne Thongprasom អាយុរ២៥ឆ្នាំ គូស្នេហ៍របស់នាងបានសុំនាងរៀបការហើយ និងបាននិយាយពីពិធីមង្គលការ តែកាលនោះរូបនាងបដិសេដមិនទាន់ចង់ចូលរោងការនៅឡើយ ហើយមកដល់ពេលបច្ចុប្បន្នក៏មិនទាន់គិតនឹងរៀបចំពិធីមង្គលការផងដែរ។ តែបើនិយាយពីជីវិតស្នេហារបស់អ្នកទាំងពីរវិញ​ ក៏ស្រលាញ់គ្នាផ្អែមល្ហែមដូចជាគ្រួសារតែមួយនិងបានមើលថែគ្នាជាច្រើនឆ្នាំជាងសាមសិបឆ្នាំកន្លងមកនេះហើយផងដែរ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ