អត់នៅសេដយូរនៅដ្រាម៉ាយូរនោះឡើយ តួឯកស្រី Nycha Nuttanicha ផ្ដោតលើអាជីពកាងារកាន់តែខ្លាំងជាងមុនកាន់តែធ្វើឲជីវិតរបស់ខ្លួនប្រសើរថែមទៀត។ ដោយឆ្នាំនេះរូបនាងសម្រេចចិត្តជិះយន្ដហោះទៅក្រៅប្រទេស ដើរតាមគន្លងរៀមច្បងតារាស្រី Chompoo Araya ទៅបង្ហាញខ្លួននៅកម្មវិធីហ្វេសិនដ៏ល្បី Cannes Film Festival ជាកម្មវិធីកម្រាលព្រំក្រហមបង្ហាញម៉ូតហ្វេសិនតារាល្បីៗ និងជាកម្មវិធីតារាជួរមុខមកពីជុំវិញពិភពលោកបានមកចូលរួមផងដែរ។
ដោយតួឯកស្រី Nycha Nuttanicha ឆ្នាំនេះគឺជាឆ្នាំដំបូងដែលរូបនាងបានទៅចូលរួមលើឆាកអន្ដរជាតិក្នុងកម្មវិធីហ្វេសិនបង្ហាញម៉ូតការតុបតែងខ្លួននិងការបង្ហាញខ្លួនរបស់តារាល្បីៗមកពីជុំវិញពិភពលោក។ នេះជាការបោះជំហានទៅមុខមួយទៀតរបស់នាងលើអាជីពកាងារ ហើយកាងារទៅចូលរួមកម្មវិធី Cannes Film Festival 2025 ជាការចាប់ផ្ដើមដ៏ល្អមួយផងដែរ។ តួឯកស្រី Chompoo Araya បានមកចូលរួមកម្មវិធី Cannes Film Festival សឹងរាល់ឆ្នាំ ហើយនេះក៏បានធ្វើឲកេរ្ដិ៍ឈ្មោះជាតារាស្រីហ្វេសិនរបស់នាងល្បីល្បាញមកដល់សព្វថ្ងៃ ចំណែកតួឯកស្រី Nycha Nuttanicha ឆ្នាំនេះក៏បានតាមផ្លូវចាស់របស់តារារៀមច្បងផងដែរ។ ក្រោយឃើញវត្ដមានរបស់តារាស្រី Nycha លើឆាកអន្ដរជាតិ មិត្តៗអ្នកគាំទ្រមានការសសើរនាងជាច្រើនដែលរូបនាងមិននៅសេដនៅដ្រាម៉ាយូរ ព្រោះតែរឿងបែកបាក់ស្នេហាទើបចែកផ្លូវគ្នាជាមួយគូស្នេហ៍នោះឡើយ។ ដោយតួឯកស្រី Nycha ពេលនេះបានចែកផ្លូវគ្នាជាមួយនឹងតារាប្រុសលោក Tono Phakin ហើយក្រោយពីចាប់បានខាងប្រុសលួចទាក់ទងនារីផ្សេងទៀតមានទាំងក្លីបវីដេអូបែកធ្លាយ។ នៅsingleសារជាថ្មីតែតួឯកស្រី Nycha ក៏បានចាប់ផ្ដើមជីវិតរបស់នាងជាមួយអាជីពកាងារកាន់តែប្រសើរជាងមុនផងដែរ ចំណុចនេះហើយដែលមិត្តអ្នកគាំទ្ររបស់នាងបាននាំគ្នានិយាយសសើររូបនាងក្រោយឃើញការបង្ហាញវត្ដមាននៅកម្មវិធី Cannes Film Festival 2025 ផងដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ