តារាស្រី Best Chanidapaប្រាប់ថាប្រយ័ត្នហើយនៅតែភ្លាត់ បើអស់លុយបន្ដិចហើយកុំថែមៗប្រយ័ត្នអស់ច្រើនដូចនាង…
ប្រយ័ត្នដែរតែនៅតែភ្លាត់ស្នៀត! តារាសម្ដែងស្រីថ្ពាល់ខួចតារាស្រីនាង Best Chanidapa ដាច់ចិត្តចេញមកនិយាយពីរឿងខ្លួនឯងដែលលង់ខ្លួនចេញបោកគេអស់លុយជាច្រើន ដើម្បីឲមិត្តអ្នកគាំទ្រនិងមហាជនបានដឹងពីរឿងនេះទុកជាបទពិសោធន៍កុំឲចាញ់បោកគេដូចនាង ជាពិសេសនោះកុំពេលគេបោកអស់លុយច្រើនហើយក៏ខំតាម ពីអស់លុយតិចតួចរហូតច្រើនទៅៗ នឹកស្មានថាបានលុយដើមមកវិញ មានអីនេះជាល្បិចអស់លុយច្រើនលើសមុនថែមទៀត។
ដោយតារាស្រី Best Chanidapa មុននេះប៉ុន្មានថ្ងៃរូបនាងបានទៅកាន់ប៉ុស្ដិ៍ប៉ូលីសដើម្បីដាក់ពាក្យបណ្ដឹងពីបទឆបោកប្រាក់ទៅកាន់វេបសាយមួយ។ ហើយក្រោយពីមានពត៌មានរូបនាងចាញ់បោកគេចុះផ្សាយហើយនោះ រូបនាងក៏ចេញមកឲការសម្ភាសន៍និយាយពីរឿងនេះតែម្ដងដើម្បីជាឩទាហរណ៍កុំឲមានអ្នកចាញ់បោកដូចជារូបនាងដែរ។ តារាស្រី Best Chanidapa បានឲដឹងថានាងបានចាញ់បោកគេអស់លុយសរុបជាង១លាន២សែនបាត។ ការពិតទៅរូបនាងក៏ជាមនុស្សប្រយ័ត្នប្រយែងរឿងចាយវាយដែរតែនៅតែភ្លាត់ស្នៀតគេបោកអស់ច្រើនដល់ម្លឹង។ ដំបូងឡើយពេលនាងកំពុងលេងបណ្ដាញសង្គមសុខៗក៏មានលីងផ្សព្វផ្សាយពីការអាចរកលុយតាមអ៊ីនធឺណេតដោយចូលជាសមាជិកដើម្បីធ្វើការដាក់ពន្ទុវាយតម្លៃសេវាកម្ម និងគុណភាពរបស់សណ្ឋាគារនិងហាងអាហារផ្សេងៗ។ ចូលដំបូងរូបនាងពិតជាអាចរកលុយតាមមែន បន្ទាប់មកគេក៏ដោយនាងបង់លុយខ្លះដើម្បីបានចូលជាសមាជិកគេដោយមានការសន្សំពិន្ទុ។ ដំបូងៗរូបនាងក៏បាញ់លុយឲគេខ្ទង់ពាន់ទេ តែបន្ទាប់មកក៏ខ្ទង់សែន ដោយគេបានឲនាងធ្វើលក្ខខណ្ឌចុចបែបនេះចុចបែបនោះ និងថាអាចទទួលបានលុយដែលចំណាយបានមកវិញក្រោយបំពេញទម្រង់បែបបទហើយ។ ហើយរូបនាងដែលអស់លុយចុះឈ្មោះជាសមាជិកខ្ទង់សែនរួចហើយ ចុះតែខំធ្វើតាមការណែនាំគេដើម្បីបានដើមមកវិញ។ ចុងក្រោយរូបនាងបានគេដាក់ចូលក្រុមដែលមានសមាជិកផ្សេងៗ ដែលការពិតនោះសុទ្ធតែគ្នាគេអ្នកបោកប្រាស់ទាំងអស់។ ហើយគេមានលក្ខខណ្ឌបំពេញបង់លុយជាសមាជិកពិសេស ដោយមានអ្នកដ៏ទៃក៏បង់ គ្រប់លក្ខខណ្ឌលុយក៏គេវេឲវិញ កាងារសមាជិកក៏ទទួលបាន។ ដូចស្លុងចិត្តតាមគេភ្លេចៗខ្លួនរូបនាងតាមបំពេញតាមគេចុះឡើងចុងក្រោយអស់លុយ១លាន២សែនបាតបាត់ទៅហើយផងដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ