អញ្ចឹងតើបានមួយរយះពេលចុងក្រោយនេះទៅសមុទ្រញឹកញាប់! តួឯកស្រី Pim Pimprapa ត្រូវបានមិត្តអ្នកគាំទ្រថាបានបង្ហាញមុខគូស្នេហ៍ហើយ ក្រោយពីលេចវត្ដមានបុរសរូបសង្ហារក្រៅរង្វង់សិល្បៈម្នាក់ទៅណាមកណាជាមួយគ្នា ថែមបុរសរូបនេះក៏ជាអ្នកជំនួញម្ចាស់អាជីវកម្មរីសតកំសាន្ដមួយកន្លែងនៅសមុទ្រជាកន្លែងតែមួយដែលតួឯកស្រី Pim Pimprapa បានទៅកំសាន្ដសម្រាកលំហែរកាយកាលពីថ្មីៗនេះផងដែរ។
ដោយតួឯកស្រី Pim Pimprapa រូបនាងជាអ្នកសម្ដែងស្រីសម្រស់លេចធ្លោរមួយរូបក្នុងរឿងភាគថៃ ហើយកន្លងមកតារាស្រីដួងនេះក៏មិនសូវមានរឿងអាស្រូវស្នេហាអ្វីនោះឡើយ ព្រោះមិនបានបង្ហាញមុខបុរសណាម្នាក់ថាជាគូស្នេហ៍រូបពិតរបស់នាងនោះឡើយ។ ទើបតែថ្មីៗនេះរូបនាងត្រូវបានគេសង្ស័យថាកំពុងមានចំណងស្នេហាផ្អែមល្ហែមមួយនៅឯមាត់សមុទ្រនៅកោះសាមុយ ព្រោះឃើញរូបនាងទៅទីនោះញឹកញាប់ជាកន្លែងសម្រាកលំហែរកាយ និងបានឃើញមុខបុរសដែលជាគូស្នេហ៍របស់នាងផងដែរ។ រូបលោកគឺជាហៃសូអ្នកជំនួញមួយរូបនៅទីនោះ ជាម្ចាស់ទីកន្លែងសម្រាកលំហែរកាយ។ សូម្បីតែមិត្ដភក្ដិស្និទ្ធស្នាលរបស់នាងដែលដឹងរឿងក៏បាននិយាយបង្អាប់លេងផងដែររថា Pim មួយរយះពេលចុងក្រោយនេះនឹកសមុទ្ររហូតទៅលេងសមុទ្រជាញឹកញាប់ថែមទៅកំសាន្ដតែសមុទ្រនៅកោះសាមុយតែម្ដងហើយផងដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ