តួឯកស្រី Ploy Chermarn រួមថតរូបជាមួយអតីតសង្សារដល់ទៅ៣នាក់ រាប់អានគ្នាជិតស្និទ្ធធម្មតា….

រាប់អានទាំងអស់ថែមនៅមានភាពជិតស្និទ្ធទុកដូចជាមិត្ដភក្ដិថែមទៀតផង! តួឯកស្រី Ploy Chermarn ធ្វើឲមិត្តអ្នកគាំទ្រអត់សសើរមិនបានពីរូបនាង ក្រោយឃើញទំនាក់ទំនងរបស់នាងនឹងអតីតសង្សារនៅល្អៗនឹងគ្នាជាខ្លាំងដដែល។ ដោយកន្លងមកជាច្រើនឆ្នាំមកនេះតាមដែលសង្កេតឃើញតារា Ploy Chermarn ថ្វីត្បិតតែរូបនាងបានបែកបាក់ស្នេហាច្រើនដងច្រើនលើកហើយក៏ពិតមែន តែអតីតសង្សារមួយណាក៏រូបនាងនៅតែជិតស្និទ្ធរាប់អានគ្នាដែរ មិនមែនបែកហើយអាក្រក់គ្នាហែកហួរគ្នានោះឡើយ។ ថែមថ្មីៗនេះរឹតធ្វើឲមិត្ដអ្នកគាំទ្រកាន់តែហួសចិត្តផងសសើរផងដែលនាងអាចធ្វើបាន ក្រោយឃើញរូបថតរបស់តួឯកស្រី Ploy Chermarn ថតជុំគ្នាទាំង៣តែម្ដងជាមួយអតីតសង្សាររបស់នាង នេះជាមួយប៉ុសស៊ែលហ្វីជាមួយអតីតសង្សារ។

ដោយតួឯកស្រី Ploy Chermarn គឺជាអ្នកសម្ដែងស្រីមួយដួងដែលប្រឡូកក្នុងវិស័យការសម្ដែងនេះជាច្រើនឆ្នាំមកហើយ មកទល់នឹងបច្ចុប្បន្នរូបនាងមានអាយុរ៤២ឆ្នាំហើយ។ រូបនាងជាតារាស្រីដែលមិនសូវលាក់បាំងរឿងចំណងស្នេហានោះឡើយ ថែមមានរូបភាពបង្ហោះជាមួយគូស្នេហ៍ក្នុងបណ្ដាញសង្គម តែក៏មានពត៌មានបែកបាក់ស្នេហាច្រើនលើកច្រើនសារហើយផងដែរ មានទាំងគូស្នេហ៍ជាតារាដូចគ្នា និងគូស្នេហ៍អ្នកជំនួញអ្នកក្រៅរង្វង់សិល្បះក៏មានផងដែរ។ ហើយអ្វីដែលធ្វើឲមិត្ដអ្នកគាំទ្រសសើរពីតួឯកស្រី Ploy Chermarn ពីរឿងរ៉ាវជីវិតស្នេហារបស់នាងនោះគឺ តារាស្រីដួងនេះសឹងតែរាប់អានអតីតសង្សាររបស់ខ្លួនបានទាំងអស់ ទោះបីជាបានបែកបាក់ចែកផ្លូវគ្នាហើយជាច្រើនឆ្នាំក៏នៅតែរាប់អានគ្នាបានធម្មតា ថែមពេលមានកម្មវិធីបានជួបជុំគ្នាក៏ថតរូបជាមួយគ្នាហៅគ្នារាក់ទាក់បានធម្មតាថែមទៀតផង។ ហើយមុននេះតួឯកស្រី Ploy Chermarn បានទៅចូលរួមកម្មវិធីមួយជួបជុំមិត្តភក្ដិចាស់និងបានជួបអតីតសង្សារនៅទីនោះ ក៏បបួលគ្នាថតស៊ែលហ្វីរូបជុំគ្នាម្ដង ថែមមិនមែនម្នាក់នោះទេតែដល់ទៅ៣នាក់ឯណោះ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ