ទាយមើលរូបភាព២សន្លឹកនេះរបស់តួឯកស្រី Aum Patcharapa មានគម្លាតខុសគ្នាប៉ុន្មានឆ្នាំដែរ បើមើលទៅសម្រស់នៅដដែល….
មួយសន្លឹកនេះថតនៅពេលវេលាខុសគ្នាយូរណាស់! តួឯកស្រី Aum Patcharapa ត្រូវបានមិត្តអ្នកគាំទ្រធ្វើការប្រៀបធៀប ដោយការប្រៀបធៀបរូបសម្រស់លើកនេះគឺប្រៀបធៀបមុខមាត់រូបរាងរបស់ Aum និង Aum តែឯងតែម្ដងមិនមែនជាមួយអ្នកដ៏ទៃនោះឡើយ។ ដោយបានយករូបភាពកាលពីតួឯកស្រី Aum Patcharapa អំឡុងជាង២៥ឆ្នាំមុនមកធៀបនឹងរូបភាពបច្ចុប្បន្នក្នុងឆ្នាំ២០២៥នេះ ឃើញថាទោះជាពេលវេលាបានដើរទៅមុខយូរឆ្នាំហើយតែតួឯកស្រី Aum Patcharapa ពិតជាពូកែថែទាំសម្រស់មុខមាត់និងរូបរាងណាស់ព្រោះអត់ព្រមចាស់ទៅណាសោះ។
ដោយថ្មីៗនេះតួឯកស្រី Aum Patcharapa បានទៅចូលរួមកម្មវិធីមួយ បង្ហាញខ្លួនជាមួយរូបសម្រស់ស្រស់សោភាក្នុងអាយុរចូលលេខ៤៦ឆ្នាំសឹងមិនគួរឲជឿ។ រូបនាងបានតុបតែងខ្លួនផាត់មុខស្ដើងក្មេងវ័យជាមួយការស្លៀករ៉ូបពណ៌ក្រហមស្រស់ ហើយជាពិសេសនោះក៏មានពាក់នៅនឹងរង្វង់កផងដែរ។ ឃើញការតុបតែងខ្លួនបែបនេះធ្វើឲមិត្តអ្នកគាំទ្រនឹកឃើញដល់ការតុបតែងខ្លួនស្រដៀងគ្នាបែបនេះរបស់នាងកាលពីឆ្នាំ២០០១ និងបានយកមកដាក់ប្រៀបធៀបបង្ហោះពេញបណ្ដាញសង្គម ធ្វើឲមិត្ដអ្នកគាំទ្រសសើរពីសម្រស់មិនព្រមចាស់របស់ Aum ថែមសសើរថារូបនាងមានសម្រស់ស្រស់ស្អាតនេះពីធម្មជាតិតាំងពីនៅវ័យជំទង់ៗថែមទៀតផង។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ