លែងស្នេហាPrivateហើយ ពេលនេះតួឯកស្រី Cheer Thikumpornបានបង្ហាញមុខគូស្នេហ៍ដែលជានារីដូចគ្នាហើយ ក្រោយពីមួយរយះមុនបានសារភាពថារូបនាងបានបើកបេះដូងសារជាថ្មីមានស្នេហាថ្មីហើយតែម្ចាស់បេះដូងរបស់នាងលើកនេះមិនមែនជាបុរសរូបណានោះឡើយ តែជានារីក្រៅរង្វង់សិល្បះម្នាក់ដែលបានមើលចិត្តគ្នាមួយរយះពេលធំហើយ ពេលនេះទាំងគូកំពុងផ្ដើមមានចំណងស្នេហាដែលយល់ចិត្តនិងផ្អែមល្អែមផងដែរ។
ថ្មីៗនេះតួឯកស្រី Cheer Thikumporn បានក្លាយជាតារាស្រីមួយរូបរបស់ថៃដែលបានសារភាពថាខ្លួនស្រលាញ់ស្រីនឹងស្រី។ ដោយរូបនាងការពិតទៅជាច្រើនឆ្នាំកន្លងមកនេះក៏មិនមែនមិនធ្លាប់មានចំណងស្នេហាជាមួយនឹងបុរសនោះឡើយ រូបនាងក៏ធ្លាប់មានស្នេហានឹងបុរសទាក់ទងមើលចិត្តគ្នាជាង៧ឆ្នាំតែចុងក្រោយក៏បែកបាក់ចែកផ្លូវគ្នាវិញ។ ហើយពេលនេះរូបនាងក៏មានចំណងស្នេហាស្រីៗម្ដង ជាការស្រលាញ់គ្នាចិត្តនឹងចិត្ត រូបនាងមិនបានគិតថាត្រូវតែស្រលាញ់បុរសឬត្រូវតែមានគូស្នេហ៍ជាស្រីនោះឡើយ។ ការពិតទៅតួឯកស្រី Cheer Thikumporn ធ្វើឲមិត្តអ្នកគាំទ្រនឹកសង្ស័យតាំងពីដើមឆ្នាំ២០២៥មកម្លេះ ក្រោយឃើញរូបនាងប្ដូរស្ទាយការតុបតែងកាយ ពីការតែងខ្លួនបែបនារីៗប្ដូរមកស្លៀកពាក់បែបបុរសនិងកាត់សក់ខ្លីរហូត។ ពេលនេះរូបនាងក៏បានចេញមកនិយាយហើយផងដែរថា ពិតជាកំពុងមើលចិត្តគ្នាជាមួយនារីម្នាក់ពិតមែន ថែមថ្មីៗនេះក៏មានរូបភាពរបស់អ្នកទាំងពីរបាននាំគ្នាទៅដើរកំសាន្ដលេងនៅក្រៅប្រទេសជាមួយគ្នាយ៉ាងសប្បាយរីករាយផងដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ