ខកស្នេហ៍ជាថ្មី តួឯកស្រី Ploy និងគូស្នេហ៍តារារ៉េបបែកបាក់ស្នេហាហើយល្បីថាព្រោះខាងប្រុសលួចមានស្រី….

ខកស្នេហ៍សារជាថ្មីម្ដងទៀត! តួឯកស្រី Ploy Chermarn និងគូស្នេហ៍តារារ៉េបដែលការពីមួយរយះពេលមុនតែងបង្ហាញភាពផ្អែមល្ហែមនោះ ពេលនេះបានបែកបាក់ស្នេហាចែកផ្លូវគ្នាហើយ ថែមមើលទៅជាការចប់គ្នាដោយមិនល្អថែមទៀតផង។ ព្រោះថាមុនប្រកាសដំណឹងចែកផ្លូវគ្នាម្ដងនេះតួឯកស្រី Ploy Chermarn ក៏បានបង្ហោះសារដៀលកប់ៗដែរមុននឹងបានលុបសារដែលបង្ហោះនោះចេញវិញហើយសសេរជាការសុំទោសសម្រាប់ការបញ្ចេញកំហឹងជាមួយពាក្យពេជន៍មិនសមរម្យរបស់នាង។

តួឯកស្រី Ploy Chermarn បានប្រឡូកក្នុងវិស័យការសម្ដែងជិត២០ឆ្នាំមកហើយ ហើយនេះក៏មិនមែនជាលើកទីមួយនោះឡើយដែលរូបនាងបានឲដឹងពីជីវិតស្នេហារបស់នាងដែលបានមានការបែកបាក់ចែកផ្លូវគ្នាជាមួយមិត្តប្រុសជាច្រើននាក់ ជាច្រើនលើកមកហើយ។ គ្រាន់តែនាពេលកន្លងមករូបនាងដូចជាចប់គ្នាដោយល្អជាមួយអតីតមិត្តប្រុស ថែមអាចក្លាយជាមិត្តភក្ដិពេលចូលរួមកម្មវិធីថែមទាំងបានថតរូបជុំគ្នាជាមួយអតីតមិត្តប្រុសថែមទៀតផង។ តែលើកនេះរូបនាងបានបង្ហោះសារខ្លាំងៗពេលបែកបាក់ស្នេហាដែលបានដៀលគូស្នេហ៍ដែលជាតារារ៉េបTwopee ថា ជាអ្នកចម្រៀងចរិកថោក មុននឹងបានលុបសារដែលបានបង្ហោះនោះចេញវិញ។ រឿងនេះបានធ្វើឲមិត្តអ្នកគាំទ្រនាំគ្នានិយាយតៗគ្នាថា ចំណងស្នេហាលើកនេះរបស់នាងចប់មិនល្អ ឬមួយដូចពាក្យចចាមអារ៉ាមថាការបែកគ្នាលើកនេះមកពីខាងប្រុសលួចមកស្រីក្រៅ។ តែយ៉ាងណាក៏ដោយចុងក្រោយតួឯកស្រី Ploy បានចេញមកនិយាយសុំទោសដែលបង្ហោះពាក្យមិនសមរម្យ និងបានប្រាប់ថារូបនាងធ្វើទៅព្រោះដោយកំហឹង នាងមិនគួរធ្វើអ្វីតាមចិត្តខឹងនោះឡើយយ៉ាងណាក៏អ្នកទាំងពីរបានចែកផ្លូវគ្នាហើយផងដែរ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ