មានសាច់ទ្រលុកទ្រលន់់ជាងមុនតួឯកស្រី Pinky Savika ឆ្លើយតបនឹងសំនួរតើនាងកំពុងមានទម្ងន់ឬយ៉ាងណា?

អីយ៉ាតួឯកស្រី Pinky Savika មួយរយះពេលចុងក្រោយនេះ មានសាច់ទ្រលុកទ្រលន់បង្ហោះរូបលេងក្នុងបណ្ដាញសង្គមរហូតធ្វើឲមានអ្នកចូលមក Comment សួររូបនាងថា តើរូបនាងកំពុងតែមានផ្ទៃពោះឬយ៉ាងណា? ធ្វើឲសាមីខ្លួនតួឯកស្រី Pinky Savika ប្រញាប់ប្រញាល់ចូលមកឆ្លើយតបភ្លាមៗដើម្បីកុំឲអ្នកគាំទ្រមានការយល់ច្រលំឬធ្វើឲមានពាក្យចចាមអារ៉ាមក្នុងសិល្បៈ ព្រោះតែភាពទ្រលុកទ្រលន់មានសាច់មានឈាមមានក្បាលពោះជាងមុនរបស់នាង។

ដោយតួឯកស្រី Pinky Savika មួយរយះពេលចុងក្រោយកន្លងមកនេះរូបនាងក៏មិនទាន់មានរឿងភាគថ្មីបង្ហាញខ្លួនក្នុងកញ្ចក់ទូរទស្សន៍ឲមិត្តៗអ្នកគាំទ្របានទស្សនានោះឡើយ តែក៏មិនមានស្ងាត់មុខពីបណ្ដាញសង្គមនោះដែរ។ រូបនាងបានបង្ហាញខ្លួនតាមរយះការបង្ហោះវីដេអូផ្សេងៗក្នុងបណ្ដាញសង្គម ហើយវីដេអូថ្មីៗនេះរបស់នាងធ្វើឲមាន Comment ចូលមកសួរព្រោះតែរូបនាងមើលទៅមានសាច់ជាងមុនរបស់រូបនាង ដោយអ្នកសួរបានសួរ Pinky ថា តើរូបនាងកំពុងតែមានផ្ទៃពោះមែនដែរឬទេ? ធ្វើឲនាងប្រញាប់ឆ្លើយតបផងដែរថា កុំយល់ច្រលំបងប្អូន ការពិតនាងមានសាច់ទ្រលុកទ្រលន់ជាងមុន មានក្បាលពោះជាងមុនតិចៗនេះ ក៏ព្រោះតែឡើងគីឡូនោះទេ ហើយមូលហេតុដែលធ្វើឲគីឡូនាងឡើងស្រឺតៗនោះគឺដូចឃើញក្នុងរូបភាពអញ្ចឹង នាងមួយរយះនេះហូបបាន ហូបអ្វីក៏ឆ្ងាញ់ ថែមប្រហែលមកពីសម្លៀកបំពាក់នាងរឹបពោះពេកទេទើបមើលឃើញអញ្ចឹង មិនមែនមានផ្ទៃពោះអ្វីនោះឡើយ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ