សម្រស់ស្អាត​អាយុរក៏មិនទាន់ច្រើន​តែតារាស្រី Aey Pornthip កំពុងកើតជំងឺមហារីក គ្រួសារត្រៀមចិត្ត….

មិត្តៗអ្នកគាំទ្របង្ហាញការព្រួយបារម្ភនិងភ្ញាក់ផ្អើល ក្រោយតារាសម្ដែងស្រីរូបស្អាតសម្រស់ចាំក្មេងវ័យនាង Aey Pornthip បានប្រកាសពីដំណឹងជំងឺរបស់ខ្លួន ដោយរូបនាងក៏ទើបតែបានពិនិត្យដឹងផងដែរថាខ្លួនឯងមានកើតជំងឺមហារីក។ ជាដំណឹងដែលស្លុតចិត្តសម្រាប់រូបនាងដែលត្រូវធ្វើចិត្តទទួលយក តាំងជំហររឹងមាំត្រៀមចិត្តប្រឈមមុខដោះស្រាយបញ្ហាទទួលយកការព្យាបាលជំងឺមួយនេះតាមការណែនាំរបស់គ្រូពេទ្យឲបានល្អ។

ដោយតារាស្រី Aey Pornthip ខ្លួននាងផ្ទាល់មុននេះក៏មិនដឹងថាខ្លួនឯងមានជំងឺមហារីកនោះឡើយ តែដោយមួយរយះពេលចុងក្រោយនេះមានអាការះមិនសូវស្រួលខ្លួនទៅពេទ្យពិនិត្យសុខភាពធម្មតា ស្រាប់តែទទួលបានដំណឹងថារូបនាងបានកើតជំងឺមហារីកទៅហើយ។ ជាដំណឹងមិនល្អតែក៏ចាត់ទុកថារូបនាងនៅសំណាងនៅឡើយព្រោះនៅដំណាក់កាលមិនទាន់ធ្ងន់ធ្ងរចុងក្រោយ អាចនឹងមានឱកាសក្នុងការព្យាបាលជាដោយធ្វើតាមការណែនាំរបស់គ្រូពេទ្យនិងមកសម្រាកព្យាបាលនៅមន្ទីពេទ្យ។ ក្រោយតារាស្រី Aey Pornthip បានបង្ហោះសារប្រាប់ថាខ្លួនកើតមហារីកនេះតាមបណ្ដាញសង្គម មានមិត្តភក្ដិអ្នកគាំទ្រជាច្រើនអ្នកបានមក Comment ផ្ដល់ជាកម្លាំងចិត្តជូនពរឲរូបនាងឆាប់ជាសះស្បើយ និងភ្ញាក់ផ្អើលផងដែរដែលរូបនាងមើលទៅសុខភាពរឺងមាំ នៅក្មេងវ័យ អាយុរ៤៥ឆ្នាំតែសម្រស់នៅចាំស្អាត តែបែរជាមានជំំងឺពិបាកព្យាបាលមួយនេះចំពោះរូបនាងទៅវិញផងដែរ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ