តួឯកស្រី Aff Taksaorn នៅក្បែរនិងផ្ដល់កម្លាំងចិត្តឲគូស្នេហ៍ក្នុងថ្ងៃដែលបាត់បង់មនុស្សជាទីស្រលាញ់ អ្នកម្ដាយដែលគោរពបានលាចាកលោកនេះហើយ។ ដែលនេះជាដំណឹងទុក្ខសោករបស់ក្រុមគ្រួសារតារាប្រុសលោក Nonkul Chanon រូបលោកបានត្រូវព្រាត់អ្នកម្ដាយព្រោះតែជំងឺមហារីកដែលមិនអាចរក្សាបាន ក្រុមគ្រួសាររបស់លោកមានទុក្ខសោកស្ដាយតែក៏បានផ្ដល់កម្លាំងចិត្តឲគ្នាទៅវិញទៅមក ហើយជាពិសេសនោះរូបលោកក៏មានតួឯកស្រី Aff Taksaornនៅក្បែរឲជាកម្លាំងចិត្ត ហើយក៏បានជួយកិច្ចកាងារបុណ្យសពអ្នកម្ដាយរបស់លោកបំពេញនាទីជាសមាជិកក្នុងគ្រួសារម្នាក់ផងដែរ។
ដោយតួឯកប្រុសលោក Nonkul Chanon ថ្មីៗនេះបានជួបការបាត់ដ៏ធំមួយក្នុងជីវិត ដោយអ្នកម្ដាយបង្កើតរបស់រូបលោកបានទទួលមរណះភាពលាចាករូបលោកហើយ។ អ្នកម្ដាយរបស់លោកអាយុរក៏មិនទាន់ច្រើនជរានោះឡើយ តែបានលាចាកលោកនេះព្រោះតែជំងឺកាចសាហាវជំងឺមហារីកដំណាក់កាលធ្ងន់ ដោយរូបលោកនិងក្រុមគ្រួសារបានព្យាបាលអ្នកម្ដាយមួយរយះពេលកន្លងមកហើយតែនៅតែមិនធូរស្រាលនិងរូបគាត់បានទទួលមរណះភាពហើយ។ ក្នុងថ្ងៃបុណ្យសពក៏មានវត្ដមានតួឯកស្រី Aff Taksaorn ជាគូស្នេហ៍ចូលរួមកម្មវិធីនិងបានជួយកិច្ចការក្នុងកម្មវិធីបុណ្យផងដែរ។ តួឯកស្រី Aff បានផ្ដល់កម្លាំងចិត្តដល់ Nonkul ដូចកាលពេលដែលឪពុករបស់នាងលាចាកលោក Nonkul ក៏បាននៅក្បែរផ្ដល់កម្លាំងចិត្តដល់រូបនាងបែបនេះផងដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ