ឬមួយគូនេះជិតមានដំណឹងល្អដែរហើយ? តួឯកស្រី Bow Maylada ត្រូវបានមិត្តអ្នកគាំទ្រនិងមិត្តភក្ដិនាំគ្នាចូលមក comment សម្ដែងក្ដីត្រេកអរទុកជាមុនបាត់ទៅហើយ ក្រោយរូបនាងបានបង្ហោះរូបភាពទទួលបានការបំពាក់ចិញ្ចៀនពេជ្រមួយគ្រាប់យ៉ាងធំជិតប៉ុនកូនដៃ។ តែយ៉ាងណាក៏ដោយតួឯកស្រី Bow មិនទាន់បានបង្ហើបប្រាប់ថានេះជាចិញ្ចៀនសុំរៀបការពីលោក Alek នៅឡើយនោះទេ គ្រាន់តែបង្ហោះរូបភាពរីករាយខ្លះៗដែលទទួលបានកាដូរមួយនេះនៅក្នុងថ្ងៃខួបកំណើតរបស់ខ្លួនផងដែរ។
ដោយតួឯកស្រី Bow Maylada និងតារាប្រុសលោក Alek Teeradetch ក៏ជាគូស្នេហ៍តារាមួយគូដែលកំពុងទទួលបានប្រជាប្រិយភាពខ្លាំងនាពេលបច្ចុប្បន្នក្នុងសិល្បៈថៃ។ គូនេះមិនមែនល្បីឬចាប់គូឲដោយអ្នកគាំទ្រតាមរយះការសម្ដែងរឿងភាគរួមគ្នានោះឡើយ តែទទួលបានការគាំទ្រព្រោះតែគូនេះបានបង្ហាញក្ដីស្រលាញ់ឲមិត្តអ្នកគាំទ្របានឃើញក្នុងជីវិតពិតប្រចាំថ្ងៃរបស់អ្នកទាំងពីរតែម្ដង។ ដោយតាំងពីចាប់ផ្ដើមទាក់ទងគ្នាមក ទាំងតួឯកស្រី Bow Maylada និងលោក Alek Teeradetch ក៏បានប្រកាសទំនាក់ទំនងស្នេហាមួយនេះឲអ្នកគាំទ្របានដឹង និងជាគូដែលខ្ជូតមួយគូដែលតែងបង្ហាញក្ដីស្រលាញ់ហើយកំប្លុកកំប្លែងផងដែរ។ ថ្មីៗនេះរូបភាពដែលបានបង្ហោះរបស់តួឯកស្រី Bow ធ្វើឲមិត្តអ្នកគាំទ្រនាំគ្នាសង្ស័យថាគូនេះជិតនឹងរៀបការហើយ ក្រោយពីបានឃើញចិញ្ចៀនពេជ្របំពាក់នៅនឹងដៃដ៏ធំមួយគ្រាប់របស់នាង បានជូនជាកាដូរដោយលោកAlek Teeradetch។ តែចិញ្ចៀននេះ Bow ក៏ដោយឲដឹងផងដែរថា Alek ជូនកាដូរដល់នាងនៅក្នុងឱកាសថ្ងៃខួបកំណើតនាង និងនៅមិនទាន់បង្ហើបដំណឹងរៀបការរបស់អ្នកទាំងពីរនៅឡើយនោះទេ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ