នៅចាំតារាសម្ដែងប្រុសរូបនេះបានអត់? អតីតតារាប្រុសលោក Thana Limpayaraya ពេលនេះរូបលោកបានផ្អាកខ្លួនពីការសម្ដែងមកជាយូរឆ្នាំហើយ ថែមជីវិតអតីតារាសម្ដែងរូបនេះក្នុងរយះពេលតែប៉ុន្មានឆ្នាំចុងក្រោយនេះសោះមានការហក់លោតប្រែប្រួលខុសគ្នាជាខ្លាំង ពីក្មេងជំទង់មកប្រឡងក្លាយជាតារា រូបលោកក៏បានប្រែខ្លួនក្លាយជាអ្នកជំនួញរកចំណូលចំនេញបានរាប់សិបលាន និងរកខាតក្លាយជាមនុស្សដែលមានបំណុល៨០០លានវិញ ចុងក្រោយរូបលោកក៏បានតស៊ូម្ដងទៀតដើម្បីដោះបំណុល ក្លាយជាតារាតិកតុកឡាយលក់របស់ក្នុងបណ្ដាញសង្គមរាប់សិបម៉ោងក្នុងមួយថ្ងៃៗនិងហ៊ានតុបតែងខ្លួនជាមនុស្សស្រីដើម្បីឡាយលក់ផលិតផលរបស់មនុស្សស្រីដើម្បីឲអតិថជនមានការចាប់អារម្មណ៍ទិញផលិតផលរបស់លោកផងដែរ។
ដោយអតីតតារាសម្ដែងដែលធ្លាប់មានប្រជាប្រិយភាពរូបរាងស្អាតសង្ហារលោក Thana Limpayaraya ថ្មីៗនេះបានបង្ហាញមុខឲការសម្ភាសន៍ក្នុងប៉ុស្ដិ៍ទូរទស្សន៍ម្ដងទៀត បន្ទាប់ពីបាត់មុខពីសិល្បះមកជាច្រើនឆ្នាំហើយ។ ហើយការសម្ភាសន៍លើកនេះរូបលោកបានរៀបរាប់ពីជីវិតរបស់លោកហេតុដូចម្ដេចបានឈប់ពីសិល្បៈនិងជីវិតដែលផ្លាស់ប្ដូររបស់លោកក្នុងរយះពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោក Thana បានឲដឹងផងដែរថា ក្រោយពីបានក្លាយជាតារានិងសាងឈ្មោះក្នុងវិស័យចម្រៀងនិងការសម្ដែងបានមួយរយះ រកលោកក៏មានគំនិតគិតចង់រកស៊ីវិញម្ដង កាលនោះមុខជំនួញរបស់លោកក៏ជោគជ័យនិងបានឈប់ពីតារាមកក្លាយជាCEOក្រុមហ៊ុន។ រូបលោកអាចទិញឡានទំនើបៗ ទិញដី ទិញផ្ទះតំលៃរាប់សិបលាន បានរៀបការជីវិតគ្រួសារសុខស្រួលនិងបានមានកូន៥នាក់ តែមិននឹកស្មានថាពេលដែលមុខជំនួញរបស់លោកជួបបញ្ហារូបលោកក៏ធ្លាក់ខ្លួនពេលខ្លះមិនមែនសូម្បីតែលុយបញ្ចូលហ្គាសធ្វើម្ហូប។ បញ្ហាជំនួញលើកនេះបានធ្វើឲរូបលោក Thana បានជំពាក់បំណុលគេដល់ទៅ៨០០លានបាត តែរូបលោកក៏មិនគិតបញ្ចប់ជីវិតដែរព្រោះកូនទាំង៥របស់លោកនៅតូចៗណាស់ រូបលោកបានស៊ូម្ដងទៀតមកក្លាយជាតារាតិកតុកលក់ផលិតផលតាមអនឡាញ និងបានឡាយរាប់សិបម៉ោងក្នុងមួយថ្ងៃៗ។ ការឡាយលក់របស់លោកមានការចាប់អាររម្មណ៍ពីមហាជនព្រោះស្គាល់រូបលោកធ្លាប់ជាតារានិងដឹងរឿងរាវរបស់លោក ហើយលោកក៏ហ៊ាននឹងតុបតែងខ្លួនជាស្រីដើម្បីលក់ផលិតផលមនុស្សស្រីនិងធ្វើឲមហាជនចាប់អារម្មណ៍ក្នុងការឡាយលក់របស់លោកផងដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ