ច្រានចោលពាក្យចចាមអារ៉ាមដែលថានាងត្រូវគ្នាជាមួយTonoវិញ តួឯកស្រី Nycha Nuttanicha ចេញមកនិយាយបញ្ជាក់ច្បាស់ៗពីទំនាក់ទំនងនាពេលបច្ចុប្បន្នរបស់នាងជាមួយនឹងតារាប្រុសលោក Tono Phakin។ ដោយតួឯកស្រី Nycha បានឲដឹងថារូបនាងមិនត្រលប់ក្រោយនោះទេ បច្ចុប្បន្ននាងគឺនៅលីវ បានMove on ពីចំណងស្នេហាអតីតកាលហើយ បែកគឺបែកហើយនាងក៏មិនចង់រំលឹកនិយាយពីមូលហេតុដែលត្រូវចែកផ្លូវគ្នារបស់អ្នកទាំងពីរនោះឡើយ។
តួឯកស្រី Nycha Nuttanicha កាលពីមួយរយះមុននេះបានផ្ទុះពត៌មានបែកបាក់ចែកផ្លូវគ្នាជាមួយគូស្នេហ៍តារាស្រលាញ់គ្នាច្រើនឆ្នាំលោក Tono Phakin ហើយ និងល្បីថាមូលហេតុដែលបែកគ្នានោះព្រោះខាងប្រុសលួចទាក់ទងស្រីក្រៅថែមបែកធ្លាយក្លីបវីដេអូ។ ពត៌មានដែលថាចំណងស្នេហាបែកបាក់គ្នានោះត្រូវបានតួឯកស្រី Nycha ទទួលស្គាល់ថាជាការពិតមែន ចំណែកពាក្យចចាមអារ៉ាមមូលហេតុដែលចែកផ្លូវគ្នានោះរូបនាងសូមមិនបកស្រាយនិយាយអ្វីនោះឡើយ។ ថែមក្រោយបែកគ្នាក៏មានពត៌មានថាទាំងគូបានត្រលប់មកត្រូវគ្នាវិញហើយនោះ ត្រូវបានតួឯកស្រី Nycha បានចេញមកនិយាយតបតភ្លាមៗវិញដែរថា មិនមែនជាការពិតនោះឡើយ រូបនាងគ្មានបំណងនឹងបកក្រោយមកត្រូវគ្នាវិញនោះឡើយ រូបនាងបច្ចុប្បន្នគឺនៅលីវនិងចង់ផ្ដោតទៅលើកាងារច្រើនផងដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ