តួឯកស្រី Punpun បង្ហោះប៉ុន្មានសន្លឹកនេះធ្វើឲតារាដ៏ទៃមិនអាចយកតំណែងរបស់នាងបានឡើយ គឺតំណែងជាតារាសម្ដែងស្រីមួយរូបក្នុងចំណោមតួស្រីថៃដែលមានសម្បុរស្បែកសរលោងជាងគេ។ ដោយតួឯកស្រី Punpun Sutatta ឆ្នាំនេះមានអាយុរ២៨ឆ្នាំ ហើយចាប់់តាំងពីវ័យជំទង់ដែលរូបនាងបានប្រឡូកចូលក្នុងវិស័យការសម្ដែង តាំងពីជាតួរាយរងរហូតបានតំណែងជាតួឯកស្រី រូបនាងបានមានកេរ្ដិ៍ឈ្មោះជាតារាសម្ដែងស្រីដែលមានសម្បុរស្បែកសស្អាត ហើយតារាស្រីដែលមានស្បែកសនេះគឺត្រូវបានមហាជនមិត្តអ្នកគាំទ្រមើលឃើញពីសម្រស់ស្បែករបស់នាងជាក់ស្ដែងតែម្ដងមិនថាតាមរយះរូបភាពឬបានជួបផ្ទាល់នោះទេ រូបនាងពិតជាមានស្បែកសពីកំណើតបូករួមផ្សំនឹងការថែទាំស្បែកបានល្អ រឹតធ្វើឲពេលនេះរូបនាងក្នុងវ័យជិតចូលសាមសិបហើយនៅតែមានស្បែកសស្អាតហើយនឹងរឹតតែរលោងភ្លឺចែងចាំងលើសមុនថែមផងដែរ។ ហើយថ្មីៗនេះតួឯកស្រី Punpun ក៏បានទៅលំហែរកាយលេងកំសាន្ដនៅមាត់សមុទ្រ ហើយក៏មិនភ្លេចបង្ហោះរូបភាពខ្លះៗក្នុងបណ្ដាញសង្គមផងដែរ។ តារាស្រី Punpun ក្នុងឈុតប៊ីគីនីពណ៌ខ្មៅលេងឆ្នេរសមុទ្ររឹតធ្វើឲសម្បុរស្បែកសរបស់នាងលេចធ្លោរថែមទៀត មិត្តអ្នកគាំទ្រលាន់មាត់ពីសម្រស់ស្បែកសរបស់នាងក្រោយបានឃើញការបង្ហោះរូបភាពទាំងនេះផងដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ