តួឯកស្រី Janie បកស្រាយក្រោយល្បីកំពុងបង្កាត់ភ្លើងស្នេហាជាមួយតារាប្រុសលោក Aum Artichart….

អ្នកមេម៉ាយរូបស្អាតសាច់ចាំតារាស្រីនាង Janie Tienphosuwan ថ្មីៗនេះបានចេញមកបកស្រាយហើយ ក្រោយពីមួយរយះមុននេះមានពត៌ល្បីលេចលឺរឿងដែលថារូបនាងទៅបង្កាត់ភ្លើងស្នេហាជាមួយនឹងតារាសម្ដែងប្រុសលោក Aum Atichart ក្រោយពីឃើញអ្នកទាំងពីរមានទំនាក់ទំនងល្អជិតស្និទ្ធ និងមានរូបភាពពេលចូលរួមកម្មវិធីផ្សេងៗជាមួយគ្នាក៏អង្គុយក្បែរៗគ្នាយ៉ាងស្និទ្ធស្នាលផងដែរ។ ដោយក្រោយពីពត៌មានចចាមអារ៉ាមបង្កាត់ភ្លើងស្នេហ៍ជាមួយតារាស្រករគ្នាមួយរយះពេលហើយនៅតែមិនស្ងាត់ ពេលនេះតួឯកស្រី Janie ចេញមកនិយាយពីរឿងនេះ លែងមិនអើពើរទៀតហើយសម្រេចចិត្តបកស្រាយពីរឿងនេះផងដែរ។

ដោយមុនពេលដែលមានពត៌មានថាតួឯកស្រី Janie Tienphosuwan និងតួឯកប្រុសលោក Aum Atichart មានចំណងស្នេហានឹងគ្នា ទាំងគូសុទ្ធតែទើបតែលែងលះចែកផ្លូវគ្នាជាមួយដៃគូ។ ដោយតារាស្រី Janie បានប្រកាសថារូបនាងនិងស្វាមីលោក Nol Allapach បានចែកផ្លូវគ្នារស់នៅផ្សេងហើយ តែនៅតែផ្ដល់ភាពកក់ក្ដៅជួយគ្នាមើលថែកូនស្រីរបស់អ្នកទាំងពីរដដែល។ ចំណែកតារាប្រុសលោក Aum Atichart ស្ងាត់ៗក៏មានពត៌មានបែកបាក់ចំណងអាពាហ៍ពិពាហ៍ជាមួយនឹងភរិយាតារាស្រី​ Nat Myria ធ្វើឲល្បីរន្ទឺពេញពិភពសិល្បៈ ថែមមានពាក្យចចាមអារ៉ាមថាគូស្នេហ៍តារាគូនេះបែកគ្នាយ៉ាងតក់ក្រហល់បែបនេះព្រោះខាងស្រីចាប់បានថាខាងប្រុសលួចមានទំនាក់ទំនងជាមួយជនទី៣ទៀតផង។ តារាស្រី Janie និងតារាប្រុសលោក Aum Atichart ក្លាយជាមេម៉ាយ ពោះម៉ាយមិនយូរប៉ុន្មាន ក៏មានពត៌មានលេចលឺថាទាំងគូទាក់ទងគ្នា ក្រោយពីបានឃើញទៅចូលរួមកម្មវិធីនិងមានភាពជិតស្និទ្ធគ្នា តែរឿងនេះត្រូវបានតួឯកស្រី Janie Tienphosuwan ចេញមកបកស្រាយហើយថា ទាំងគូគឺជាមិត្តភក្ដិនឹងគ្នាមកជាយូរឆ្នាំហើយនិងមានភាពជិតស្និទ្ធបែបមិត្តតែប៉ុណ្ណោះ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ