លែងហៃសូ តារាស្រី​ Due Arisara សម្រក់ទឹកភ្នែកប្រកាសព្រមសងគ្រប់ម្ចាស់បំណុលតែសុំពេលនិងសុំកាងារធ្វើក្នុងសិល្បៈ…

លែងលេងខ្លួនហៃសូ តារាស្រីនាង Due Arisara បង្ហាញខ្លួនក្នុងបណ្ដាញសង្គមសារជាថ្មីប្រកាសនឹងព្រមប្រឈមមុខជាមួយបញ្ហាលែងគេចមុខទៀតហើយ ម្ចាស់បំណុលគ្រប់គ្នារូបនាងនឹងរកដំណោះស្រាយព្រមសងគ្រប់អ្វីដែលនាងជំពាក់ តែក៏សុំចិត្តទុកពេលឲរូបនាងខ្លះនិងសុំឱកាសពីម្ចាស់កម្មវិធីនិងម្ចាស់ផលិតផលផ្សេងៗដើម្បីផ្ដល់ឱកាសកាងារដល់រូបនាងបានធ្វើផង រូបនាងនឹងត្រលប់មកផ្ដោតក្នុងវិថីវិស័យសិល្បៈសារជាថ្មីហើយផងដែរ។

ដោយតារាសម្ដែងស្រី Due Arisara នាពេលកន្លងមករូបនាងតែងជាតារាស្រីដែលមហាជនបានស្គាល់ថាមិនសូវបង្ហាញមុខក្នុងរឿងភាគច្រើន តែមានលុយចាយពេញៗដៃមានស្វាមីជាអ្នកមានតែងខ្លួនហៃសូប្រើប្រាស់សម្លៀកបំពាក់គ្រឿងអលង្ការសុទ្ធតែរបស់ប្រេនៗមានតំំលៃខ្ពស់។ តែមួយរយះពេលមុននេះរូបភាពហៃសូរបស់នាងត្រូវបានបកអាក្រាត ក្រោយពីមានម្ចាស់បំណុលចេញមកបង្ហោះទារលុយនាងរាប់លានដុលារថែមថាគ្រឿងពេជ្រដែល Due ពាក់គឺខ្ចីគេមកប្រើទេពេលនេះម្ចាស់ដើមគេទារហើយ។ ចំណែកតារាស្រី Due Arisara ក្រោយមានម្ចាស់បំណុលមកទារលុយបែបនេះរូបនាងក៏ស្ងាត់មួយរយះ និងចុងក្រោយនេះក៏បានចេញវីដេអូសម្រក់ទឹកភ្នែក សុំចិត្តដល់ម្ចាស់បំណុលទាំងអស់ទុកពេលឲរូបនាង និងបានសន្យាថារូបនាងនឹងទទួលខុសត្រូវទាំងអស់រកលុយយកមកដោះបំំណុលឲ។ ហើយ Due ក៏បានយករបស់ប្រើប្រាស់មានស្លៀកបំពាក់និងស្បែកជើងប្រេនៗរបស់ខ្លួនមកបង្ហោះលក់ក្នុងបណ្ដាញសង្គមនិងប្រកាសរកកាងារដើម្បីឲម្ចាស់កម្មវិធីនិងម្ចាស់ប្រេនៗផ្សេងៗដើម្បីជួយមកទាក់ទងនាងធ្វើការឲផងដែរ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ