បង្កើតការភ្ញាក់ផ្អើលមិនស្ទើរទេសម្រាប់តារាម្ដែងមុខស្រស់វ័យក្មេងរូបសង្ហាយ៉ាង Nonkul Chanon ម្ចាស់ចិត្តរបស់តារាស្រីល្បីឈ្មោះ Aff Taksaorn បានចេញមកផុសវីដេអូប្រកាសលក់ដីម្ដុំព្រះរាម 3 ក្បែរផ្លូវល្បឿនលឿន
ដោយសាម៉ីខ្លួនបានបញ្ជាក់ថា ដីដែលប្រកាសលក់នេះ ជាដីរបស់ខ្លួនផ្ទាល់មានទីតាំងល្អនៅជិតផ្លូវល្បឿនលឿនដល់ទៅ 3 ថែមទាំងនៅជិតសាលារៀនលំដាប់ top មានទាំងផ្សារទំនើបជាច្រើនកន្លែងទៀត មានភាពងាយស្រួលក្នុងការរស់នៅជាកន្លែងប្រជុំជនអ៊ូអរ បើចាប់អារម្មណ៍អាចទាក់ទងខាងអ្នកផ្ទះបានព្រោះអ្នកផ្ទះគាត់ត្រូវការលក់
រឿងដែលសំខាន់គឺថតខ្លួនឯងប្រកាសលក់ខ្លួនឯងពិតៗ មើលរូបទៅមើលមកក៏ឃើញមុខ Aff រួមជាមួយនិងបងស្រីប្អូនស្រីរបស់ខាងប្រុសដែលកំពុងជួយគ្នាថតវីដេអូជុំគ្នាទៀតផង
អត្ថបទដោយ : នីត្តា