លេងម៉ូតមកគ្រប់ស្ទាយហើយ តួឯកស្រី Bow Mayladaចង់ប្លែកអ៊ុតឲក្រញាញ់ម្ដងមើល សមអត់?

តួឯកស្រីវ័យក្មេង Bow Maylada ឆ្លើយទៅនឹងសំនួររបស់មិត្តៗអ្នកគាំទ្រក្នុងបណ្ដាញសង្គមក្រោយពីមានអ្នកសួរនាងថាហេតុអ្វីបានជាទៅធ្វើម៉ូតសក់រួញក្រញាញ់ប៉ោងធំបែបនេះ។ ដោយតួឯកស្រី Bow ក៏បានតបទៅវិញបែបកំប្លែងៗថា នាងចង់ប្ដូរស្ទាយម្ដង មានសក់ស្លូតតាំងពីកំណើតហើយនិងតែងតែធ្វើម៉ូតសក់ត្រង់ៗសឹងគ្រប់ស្ទាយហើយពេលនេះចង់ប្លែកម្ដងដោយប្ដូរពីសក់រាបៗឲជាសក់ក្រញាញ់អង្កាញ់ម្ដង ម្យ៉ាងទៀតពេលនេះរូបនាងក៏កំពុងតែទៅរស់នៅក្រៅប្រទេសមួយរយះពេលផងដែរ។ តួឯកស្រី Bow Maylada បានសម្រេចចិត្តទៅរៀននៅក្រៅប្រទេសមួយរយះដើម្បីពង្រឹងសមត្ថភាពភាសាអង់គ្លេសរបស់នាងហើយម្យ៉ាងក៏ចង់រៀនពីរបៀបរស់នៅស្រុកគេដោយខ្លួនឯងមួយរយះពេលធំផងដែរ។

ដោយតួឯកស្រី Bow Maylada ថ្វីត្បិតតែរូបនាងក្នុងឆ្នាំនេះកំពុងមានសន្ទុះប្រជាប្រិយភាពខ្លាំងក្លាយជាតួឯកស្រីល្បីឈ្មោះមួយរូបក្នុងរឿងភាគថៃ តែរូបនាងបែរជាសម្រេចចិត្តឃ្លាតចាកពីវិស័យការសម្ដែងមួយរយះពេលមិនទាន់ចាប់ផ្ដើមសម្ដែងរឿងភាគថ្មីភ្លាមៗនោះឡើយ ដោយរូបនាងចង់បន្ថែមចំណេះដឹងឲខ្លួនឯងបន្ថែមទៀតសិន។ តួឯកស្រី Bow Maylada នៅក្នុងអាយុរ២៩ឆ្នាំនេះរូបនាងបានទៅបន្ដការសិក្សារនៅប្រទេសអង់គ្លេសដើម្បីបន្ថែមសមត្ថភាពការនិយាយភាសាបរទេសនិងចង់់ដឹងពីរបៀបរស់នៅស្រុកគេដោយខ្លួនឯងផងដែរ។ ហើយការទៅចាប់ផ្ដើមជីវិតជាអ្នកសិក្សានៅស្រុកគេលើកនេះតួឯកស្រី Bow Maylada ក៏បានប្ដូរស្ទាយតុបតែងខ្លួនថ្មីដោយបានទៅធ្វើម៉ូតសក់រួញប៉ោងមុនឡើងយន្ដហោះទៅអង់គ្លេស។ ហើយពេលដែល Bow ឡើងយន្ដហោះទៅអង់គ្លេសក៏មានវត្ដមានគូស្នេហ៍របស់នាងគឺតួឯកប្រុសលោក Alek Teeradetch មកជូនដំណើរដោយក្ដីនឹករលឹកផងដែរ។

 

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ