សមគ្នាណាស់! លើកទី១ហើយ James Ma ចាប់ដៃ Mew Nittha សម្ដែងរឿងជាមួយគ្នា!(មានរូបភាព)

ពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ ដែលកាលពីពេលថ្មីៗនេះ ព័ត៌មានកម្សាន្តរបស់ទូរទស្សន៍ថៃប៉ុស្តិ៍លេខ ៣ បានបង្ហោះរូបភាពតារាសម្ដែងថៃប្រុសល្បីឈ្មោះលោក James Ma និងកញ្ញា Mew Nittha ថតជាមួយគ្នា ដោយប្រកាសថាអ្នកទាំងពីរនឹងចាប់ដៃគ្នាសម្ដែងរឿងភាគថ្មីជាមួយនិងគ្នា។

ក្នុងនោះផងដែរ តាមប្រភពបានបញ្ជាក់ថា រឿងភាគថ្មីដែលអ្នកទាំងពីរសម្ដែងរួមគ្នានោះមានចំណងជើងថា «Duang Tah Tee Sarm» ដែលដឹកនាំសម្ដែងដោយលោក Noi Butakorn ដែលដំណឹងនេះពិតជាធ្វើឲ្យមហាជននិងអ្នកគាំទ្រជាច្រើនរំភើបចិត្តខ្លាំងណាស់។

គួរបញ្ជាក់ផងដែរថា នេះគឺជាលើកទី១ហើយ ដែលតារាទាំងពីរដួងនេះចាប់ដៃគូសម្ដែងរឿងជាមួយគ្នា ហើយមហាជនគ្រប់គ្នាក៏កំពុងសរសើរថាអ្នកទាំងពីរសមគ្នាខ្លាំងផងដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី