ដៃគូចាស់! ខានជួបគ្នាយូរតារាថៃប្រុស Pong Nawat និយាយបែបនេះទៅ Nune រំភើបណាស់!

ជាការពិតណាស់ ប្រិយមិត្តដែលនិយមតាមដានរឿងភាគថៃប្រាកដជាស្គាល់ហើយ តារាសម្ដែងថៃប្រុសលោក Pong​ ​Nawat​ ​និង​ ​តារាស្រី ​Nune​ ​Woranuch ដែលកន្លងមកអ្នកទាំងពីរបានចាប់ដៃគ្នាសម្ដែងរឿងភាគជាច្រើនជាមួយនិងគ្នា ហើយក៏ទទួលបានការគាំទ្រខ្លាំងផងដែរ។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ អ្នកទាំងពីរបានធ្វើឲ្យមហាជននិងអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើលម្ដងទៀត ក្រោយពេលដែលគ្រប់គ្នាបានឃើញលោក Pong​ ​Nawat​ បង្ហោះរូបភាពប៉ុន្មានសន្លឹកជាមួយនិងតារាស្រី Nune​ និងពោលពាក្យសរសើរយ៉ាងដូចេ្នះទៀតថា៖ «​ខាន​ជួបគ្នា​យូរហើយ​ ​Nune​ ​នៅតែ​ស្រស់​ស្អាត​ដូច​កាលពីមុន​ដដែល​»។

ក្រោយពេលឃើញសារមួយនេះភ្លាម មិនថាតារាស្រី Nune នោះទេ សូម្បីតែអ្នកគាំទ្រជាច្រើនរបស់អ្នកទាំងពីរ ក៏សម្ដែងអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំងផងដែរ ពេលលឺដៃគូចាស់សរសើរចំៗបែបនេះទៅ Nune៕

អត្ថបទដោយ៖ស៊ីវលី