អូហូ! លោក Pok សុទ្ធតែធ្វើបែបនេះដាក់ Aum ទៀត នរណាឃើញក៏លួចច្រណែនដែរ!(មានរូបភាព)

ជាការពិតណាស់ទោះបីជាបច្ចុប្បន្ននេះតារាសម្ដែងថៃស្រី Aum Patcharapa និងលោក Pok ​Phornprapha មិនទាន់ប្រកាសទំនាក់ទំនងជាសាធារណៈក៏ពិតមែន តែគេសង្កេតឃើញអ្នកទាំងពីរតែងតែបង្ហាញការយកចិត្តទុកដាក់ចំពោះគ្នា តាមរយៈបណ្ដញសង្គមជារឿយៗ។

ជាក់ស្ដែងដូចជាកាលពីពេលថ្មីៗនេះ លោក Pok បានធ្វើឲ្យមហាជននិងអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើល ក្រោយពេលដែលគ្រប់គ្នាបានឃើញពីសកម្មភាពយកចិត្តទុកដាក់ ដោយលោកបានទិញរបស់ញាំជាច្រើនទៅឲ្យ Aum ដល់ផ្ទះ ក្រោយពេលដែលនាងនិយាយថាចង់ញាំរបស់ជូរៗនិងផ្លែឈើស្រស់ៗ ទោះបីជាកន្លងមកលោកមិនសូវចូលចិត្តដើរផ្សារយួឥវ៉ាន់បែបនេះក៏ពិតមែន។

ក្រោយពេលឃើញសកម្មភាពបែបនេះ អ្នកគាំទ្រជាច្រើនបានបង្ហាញអារម្មណ៍រំភើប និងច្រណែនដល់តារាស្រី Aum សឹងតែគ្រប់គ្នា ព្រោះបានគូស្នេហ៍ដែលចេះយល់ចិត្តនិងយកចិត្តទុកដាក់ចំពោះនាងខ្លាំងបែបនេះ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី