អីយ៉ា! តារាស្រី Patricia និង Note កាន់តែផ្អែមល្ហែមខ្លាំងឡើងៗហើយ ក្រោយឃើញរូបភាពនេះ!(មានរូបភាព)

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា កាលពីមួយរយៈពេលមុន មហាជនជាច្រើនបានសង្ស័យចំពោះទំនាក់ទំនងរវាងតារាស្រី Patricia​ ​Good​ និងសេដ្ឋីកម្លោះហាយសូរលោក Note​ ​Vises កំពុងតែជួបរឿងប្រេះឆា ក្រោយពេលឃើញតារាស្រីរូបនេះបង្ហោះរឿងមិនសប្បាយចិត្តជាច្រើនក្នុងបណ្ដាញសង្គម។

យ៉ាងណាមិញស្រាប់តែកាលពីពេលថ្មីៗនេះ លោក Note បានបង្ហោះរូបភាពមួយសន្លឹកនៅក្នុង IG Story ក្នុងបណ្ដាញសង្គមអីុនស្ដារក្រាមរបស់ខ្លួន ដោយបង្ហាញពីភាពផ្អែមល្ហែមនិងស្និតស្នាលជាមួយនិងសំណព្វចិត្ត Patricia ខណៈអ្នកទាំងពីរបណ្ដើរគ្នាទៅចូលរួមកម្មវិធីមួយជាសាធារណៈ។

ហើយមិនត្រឹមតែប៉ុនណោះតាមរយៈរូបភាពនោះ គេសង្កេតឃើញ Pat បានដាក់ដៃគងលើស្មាលោក Note មើលទៅពិតជាស្និតស្នាលនិងស្រលាញ់គ្នាខ្លាំងណាស់។

គ្រប់ពេលឃើញបែបនេះ មហាជនជាច្រើនដែលបាននាំគ្នាសង្ស័យថាចំណងស្នេហ៍រវាង Pat និង Note បានអស់ចម្ងល់ ហើយក៏ដឹងដែរថា ពេលនេះទំនាក់ទំនងអ្នកទាំងពីរកាន់តែស្និតស្នាលនិងស្រលាញ់គ្នាខ្លាំងដដែល៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី