អីយ៉ាស់! Om Akapan និង Sammy ដៃគូចាស់ ត្រៀមប៉ះគ្នាជាថ្មីម្ដងទៀតក្នុងរឿងភាគថ្មីរបស់ស្ថានីយ៍ទូរទស្សនបុស្ដិ៍លេខ 7
កាលពីព្រឹកថ្ងៃទី ១៨ ខែ វិច្ឆិកា កន្លងទៅនេះ ស្ថានីយទូរទស្សន៍បុស្ដិលេខ ៧ បានប្រកាសថា តារាស្រីរូបស្រស់ Sammy Cowel និងតារាប្រុសរូបសង្ហារ Om Akapan នឹងត្រៀមចាប់ដៃគូសម្ដែងរឿងភាគថ្មីជាមួយគ្នាម្ដងទៀតដែលមានចំណងជើងថា ‘Plerng Prissana’ ដែលដំណឹងនេះពិតជាគួរឲ្យរីករាយសម្រាប់អ្នកដែលចូលចិត្ត និងស្រលាញ់ពេញចិត្តគូនេះផងដែរ។
រឿងភាគមួយនេះនឹងមានការចូលរួមសម្ដែងពីតារាសម្ដែងដែលមានទេពកោសល្យជាច្រើនដូចជា Om Akapan, Sammy Cowell, Pongsakorn Tosuwann, Jean Chertinnara, និង Benz Chanoknun ជាដើម។ ចំពោះគម្រោងចាប់ផ្ដើមថតខាងស្ថានីយនឹងបញ្ជាក់ប្រាប់នៅពេលឆាប់ៗនេះហើយ។
គួររំលឹកផងដែរថា តារាប្រុស ស្រី ទាំងពីរនេះធ្លាប់បានចាប់ដៃគូសម្ដែងរឿងរួមគ្នាចំនួន ២ មកហើយ ដែលរឿងទាំងអស់នោះរួមមាន ‘Bundai Dok Ruk’ ក្នុងឆ្នាំ 2011 និង ‘Paragit Ruk Series: Ratchanawee Tee Ruk’ ក្នុងឆ្នាំ 2017 ហើយរឿងភាគដែលមានចំំណងជើងថា ‘Plerng Prissana’ នេះនឹងជារឿងភាគទី ៣ ដែលអ្នកពីរសម្ដែងជាមួយគ្នា៕
អត្ថបទដោយ៖ ស្រីពេជ្រ