ព្រោះតែមិត្តភាព! គង់ សុជាតិ និងស្វាមី ខំស្កាត់ទៅដល់ប្រទេសថៃដើម្បីជួប ឱក សុគន្ធកញ្ញា!(មានរូបភាព)

ពិតណាស់ក្រោយពេលដែលកំពូលតារាចម្រៀងស្រីក្នុងផលិតកម្មរស្មីហង្សមាសអ្នកនាង ឱក សុគន្ធកញ្ញា សម្រាលកូនរួចមក យើងសង្កេតឃើញមិត្តសិល្បៈករជាច្រើន បាននាំគ្នាអបអរសាទរ និងអ្នកខ្លះទៀតបានស្កាត់ទៅដល់ប្រទេសថៃដើម្បីសួរសុខទុកថែមទៀតផង។

ជាក់ស្ដែងនៅព្រឹកមិញនេះផងដែរ ពិធីការិនីស្រីអ្នកនាង គង់ សុជាតិ និងស្វាមី បានដឹងដៃគ្នាទៅប្រទេសថៃ ដើម្បីស្កាត់ទៅសួរសុខទុកអ្នកនាង កញ្ញា និងក្រុមគ្រួសារ ហើយថែមទាំងបានថតរូបជុំគ្រួសារជាមួយកូនប្រុសតារាចម្រៀងស្រីរូបនេះ មើលទៅពិតគួរឲ្យសរសើរខ្លាំងណាស់។

ក្រោយពេលឃើញបែបនេះ មហាជននិងអ្នកគាំទ្រជាច្រើនរបស់ប្ដីប្រពន្ធពិធីករទាំងដួងនេះ សរសើរដល់ទឹកចិត្ត និងមិត្តភាពដ៏ល្អរបស់អ្នកទាំងពីរចំពោះអ្នកនាង ឱក សុគន្ធកញ្ញា៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី