អស់ស្ទះ! Yaya និង សមាជិកក្រុម Got7 ចាប់ដៃគ្នាថតឲ្យក្របទស្សនាវត្ដីយ៉ាងឡូយ

ជាការពិតណាស់ បើនិយាយពីតារាស្រីរូបស្រស់ Yaya ប្រិយមិត្តដែលជាអ្នកគាំទ្រប្រាកដជាស្គាល់ច្បាស់ដូចថ្ងៃជាមិនខានឡើយ ពីព្រោះថានាងជាតារាស្រីលំដាប់ជួរមុខមួយរូបរបស់ប្រទេសថៃ រីឯក្រុមចម្រៀង Got7 វិញក៏ត្រូវបានគេចាត់ទុកជាក្រុមតារាចម្រៀងបុរសដែលមានកេរ្ដិ៍ឈ្មោះបោះសំឡេងយ៉ាងខ្លាំងមិនថាតែនៅប្រទេសកូរ៉េ រឺក៏ជុំវិញពិភពលោកនោះទេ។

អ្វីដែលគួរឲ្យរំភើបសម្រាប់ប្រិយមិត្តដែលជាអ្នកគាំទ្រទាំង Yaya និង Got7 នោះគឺ ពួកគេបានចាប់ដៃសហការគ្នាថតរូបក្របមុខយ៉ាងឡូយឲ្យទស្សនាវដ្ដីដែលមានឈ្មោះល្បី Vogue ។ ក្នុងរូបនោះ ក៏បានបង្ហាញឲ្យឃើញនូវរូបសម្រស់ដ៏ស្រស់ស្អាតរបស់ Yaya គួបផ្សំនឹងកម្លោះសង្ហាររបស់ក្រុម Got7 ពីរនាក់គឺ Mark និង BamBam ដែលធ្វើឲ្យក្របទស្សនាវដ្ដីមានភាពលេចធ្លោយ៉ាងខ្លាំង។

គួរបញ្ជាក់ផងដែរថា សម្រាប់រូបដែលពួកគេបានថតនឹងយកដាក់ជាក្របមុខរបស់ទស្សនាវដ្ដី Vogue សម្រាប់ខែ មករា ឆ្នាំ ២០២០៕

អត្ថបទដោយ៖ ស្រីពេជ្រ