អីយ៉ា! ផាន់ ផាត់ណា ធ្វើពិធីចេញខែកូនប្រុសអធិកអធមខ្លាំងណាស់!(មានរូបភាព)

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា កាលពីមួយខែមុន តារាសម្ដែងស្រី ផាន់ ផាត់ណា បានបង្ហាញមុខកូនប្រុសជាទីស្រលាញ់របស់ខ្លួន ធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើល ព្រោះកន្លងមកគ្រប់គ្នាពុំដែលឃើញតារាស្រីរូបនេះ បង្ហាញមុខគូស្នេហ៍របស់ខ្លួនឡើយ។

ជាក់ស្ដែងពេលនេះ តារាស្រីរូបនេះ ក៏បានរៀបចំកម្មវិធីដ៏ពិសេសនោះមួយគឺ ចេញខែកូនប្រុសរបស់ខ្លួន ដែលរៀបចំតាម​បែប​ព្រះពុទ្ធ​សាសនា​ ដោយទទួល​បាន​នូវ​ចំ​ណង​ដៃ​ប្រាក់​ដុល្លារ​មួយចំនួនធំថែមទៀតផង មិនត្រឹមតែប៉ុនណោះ ពេលល្ងាចតារាស្រីរូបនេះ នឹងរៀបចំកម្មវិធីដ៏អធិកអធមមួយនៅក្នុងភោជនីយដ្ឋានមួយកន្លែងទៀតផង។

គួរបញ្ជាក់ផងដែរថា ទោះបីជាតារាស្រីរូបនេះ បើកចំហជាសាធារណៈថាខ្លួនមានកូនក៏ពិតមែន តែចំពោះមុខមាត់គូស្នេហ៍នាង នាងនៅមិនទាន់បង្ហាញឲ្យមហាជននិងអ្នកគាំទ្របានស្គាល់នោះទេ៕ តោះ! ទៅទស្សនាទិដ្ឋិភាពកម្មវិធីចេញខែកូនប្រុសតារាស្រីរូបនេះ ខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី