អីយ៉ាស់ ! Chompoo Araya កូរបែកផ្សែងតែម្តងក្រោយបានចូលរួមសហការជាមួយ GDH ជាលើកដំបូង

ហ្វេនៗ GDH ដែលធ្លាប់តាមដាន Diary of Tootsies ប្រាកដជាដឹងច្បាស់ហើយថា Gang Tootsies កូរសាហាវប៉ុនណា យ៉ាងណាមិញក្រោយពីបានរង់ចាំអស់រយៈពេល២ឆ្នាំ ពួកគេបានត្រឡប់មកសារជាថ្មីជាមួយនឹងខ្សែរភាពយន្ត “Tootsies & The Fake” ដែលនឹងចាក់បញ្ចាំងនៅពេលឆាប់ៗនេះ។

នៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០១៩កន្លងទៅ GDH បានប្រកាសថា Chompoo Araya នឹងចូលរួមសម្តែងក្នុងខ្សែភាពយន្ត “Tootsies & The Fake” រួមជាមួយ Ice Paris, Jaylerr Krissanapoom, Peak Pattarasaya, Petch Paopetch, Ter Ratthanant, Pingpong Thongchai, និងតារាសម្តែងល្បីៗជាច្រើនរូបទៀត។

គួរបញ្ជាក់ផងដែរថា Chompoo Araya បានឈប់សម្រាកពីការសម្តែងរឿងភាគទូរទស្សន៍និងខ្សែរភាពយន្តក្រោយមានកូនប្រុសភ្លោះជាមួយស្វាមីគឺលោក Nott Visrut ។

PLOT :
Namបានវះកាត់ប្លាស្ទិចដើម្បីឱ្យមានរូបរាងស្ទើរតែដូចនាងCathyប៉េះបិទ តែមិននឹកស្មានថាថ្ងៃមួយនាងត្រូវមកបន្លំខ្លួនដើម្បីថតពាណិជ្ជកម្មទូរទស្សន៏ជំនួសនាងCathyទាល់តែសោះ។  ប្រតិបត្ដិការ Gang Tootsies ផ្លាស់ប្តូរកញ្ញាម្សៅការី ដើម្បីក្លាយជាSuperStarលេខមួយនឹងចាប់ផ្តើមបញ្ចាំងនៅខែធ្នូខាងមុខនេះ ៕

ឈុតខ្សែភាពយន្ដ Tootsies & The Fake

អត្ថបទដោយ ៖ Sunstar