ជាការពិតអត់? ដែលថាអ្នកគាំទ្រស្រលាញ់ប៉ុន្មានគូនេះខ្លាំងក្រោយពីបានសម្ដែងរឿងរួមគ្នាចប់

ជាការពិតទៅក្នុងឆ្នាំ ២០១៩ នេះ មានរឿងភាគថៃជាច្រើនបានចាក់បញ្ចាំងតាមស្ថានីយ៍ទូរទស្សន៍ផ្សេងៗ គ្នា និងមានគូសម្ដែងជាច្រើនត្រូវបានអ្នកគាំទ្រចូលចិត្ត និងស្រលាញ់ខ្លាំង។ យ៉ាងណាមិញ គេក៏សង្កេតឃើញគូសម្ដែង ៣ គូ ដែលអ្នកគាំទ្រសរសើរថាសមគ្នា និងសម្ដែងស៊ីចង្វាក់គ្នាខ្លាំងជាងគេក្នុងឆ្នាំ ២០១៩។

តោះទៅមើលបន្ដិចមើលថាជាគូណាខ្លះ៖

១ Mike Pattradet និង Mookda Narinrak

ក្រោយពីបានសម្ដែងរឿង ‘Suparburoot Jorm Jon: Maturot Lohgan’ រួមគ្នាមក អ្នកទាំងពីរត្រូវបានអ្នកគាំទ្រសរសើរមិនដាច់ពីមាត់ថាសមគ្នាខ្លាំង។

Mai Warit និង Oom Eisaya

បន្ទាប់ពីចាប់ដៃគូជាមួយគ្នាសម្ដែងរឿង‘Kaew Klang Dong’ អ្នកទាំងពីរត្រូវបានអ្នកគាំទ្រចាត់ទុកជាគូសម្ដែងថ្មីរបស់ស្ថានីយទូរទស្សន៍បុស្ដិលេខ ៣ ដែលមានអ្នកគាំទ្រស្រលាញ់ច្រើន។

Tor Thanapob និង Fern Nopjira

បើនិយាយពីគូមួយនេះវិញ គឺអស់ទាស់តែម្ដងក្រោយសម្ដែងរឿង «បេះដូងសិលា» ពោលគឺមានអ្នកគាំទ្រជាច្រើនស្រលាញ់ខ្លាំងតែម្ដង រហូតដល់ចង់ឲ្យពួកគេក្លាយជាគូស្នេហ៍ពិតទៀតផង ប៉ុន្ដែគួរឲ្យស្ដាយ តារាប្រុសរូបសង្ហារ Tor Thanapob មានម្ចាស់បេះដូងរួចទៅហើយ៕

ប្រភព៖ Thaiupdate

អត្ថបទដោយ៖ ស្រីពេជ្រ