ស្វីតខ្លាំង ! Mai Davika និង Ter Chantawit បង្ហោះរូបផ្អែមល្ហែមចាប់ដៃគ្នាដើរលេងប្រទេសញូហ្សេលឡែន

Mai Davika បានផុសរូបអបអរសាទរ 10 million followers នៅលើInstagramជាមួយនឹងទេសភាពប្រទេសញូហ្សេលឡែនដ៏ស្រស់ត្រកាលកាលពីថ្ងៃទី១៤ ខែវិច្ចកា ឆ្នាំ២០១៩កន្លងទៅ តែនរណាទៅដឹងថាតាមពិតនាងទៅជាមួយលោក Ter Chantawit សោះ ។

ក្រោយឃើញ Mai-Ter បង្ហោះរូបផ្អែមល្ហែម ហ្វេនៗដែលគាំទ្រគូរនេះភ្ងាក់ផ្អើលហើយសប្បាយចិត្តមិនស្ទើរទេ ឯតារាៗគ្នាឯងវិញនាំគ្នាcommentពេញទឹកពេញដីដោយសារ caption ផុសស្វីតៗពេក !!!

គួរបញ្ជាក់ផងដែរថាអ្នកទាំងពីរមិនបានប្រកាសទាក់ទងគ្នាជាសាធាណៈនោះឡើយ តែមើលទៅមិនបាច់ប្រាប់ក៏ដឹងដែរថាគូនេះតែងនៅជាមួយគ្នាគ្រប់ពេល សូម្បីតែMaiថតរឿង My Ambulance ក៏Terទៅតាមមើលថែដែរ ៕

អត្ថបទដោយ ៖ Sunstar