មិនសរសើរមិនបាន! សុីន យូប៊ីន បកស្រាយចម្រៀងជាភាសាខ្មែរនិងថៃពិរោះខ្លាំងណាស់!(មានវីដេអូ)

ដូបប្រិយមិត្តបានជ្រាបអញ្ចឹងថា កញ្ញា​ សុីន យូប៊ីន គឺជាតារាស្រីម្នាក់ដែលមានប្រជាប្រិយភាពខ្លាំង និងអ្វីដែលពិសេសនោះគឺនាងមិនត្រឹមតែសម្ដែងបានល្អនោះទេ ហើយនាងក៏ច្រៀងបានយ៉ាងពិរោះផងដែរ។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ យូប៊ីន បានធ្វើឲ្យមហាជននិងគាំទ្រជាច្រើនកាន់តែភ្ញាក់ផ្អើលខ្លាំងថែមទៀត នៅពេលដែលគ្រប់គ្នាបានទស្សនាវីដេអូនាងឡើងច្រៀងចម្រៀងមួយបទជាភាសាខ្មែរនិងថៃ ស្ដាប់ទៅពិតជាពិរោះរណ្ដំខ្លាំងណាស់ នរណាឃើញក៏លាន់មាត់សរសើរគ្រប់ៗគ្នាដែរ។

ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនកាន់តែសរសើរពីទេពកោសល្យសិល្បៈរបស់កញ្ញា សីុន យូប៊ីន ព្រោះមិននឹកស្មានថានាងអាចច្រៀងចម្រៀងជាភាសាខ្មែរ និងថៃ បានយ៉ាងពិរោះបែបនេះនោះទេ៕ តោះ! ចង់ជ្រាបកាន់តែច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី