ថ្វីត្បិតតែជោគជ័យក្នុងវិស័យសិល្បៈ តែ Ice Preechaya មិនសមប្រកបនឹងរឿងមួយនេះសោះ!

ជាការពិតណាស់ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ តារាសម្ដែងថៃស្រីរូបស្រស់ Ice Preechaya ដែលបច្ចុប្បន្ននាងកំពុងតែមានប្រជាប្រិយភាពខ្លាំង ហើយក៏លេចមុខក្នុងកម្មវិធីធំៗជាច្រើនផងដែរ។

ជាកស្ដែងកាលពីពេលថ្មីៗនេះ តារាស្រីរូបនេះ បានទៅចូលរួមកម្មវិធីមួយ និងឆ្លៀកឱកាសពេលនេះ បង្ហើបរឿងដ៏ភ្ញាក់ផ្អើលមួយទៅមហាជន ដោយនាងស្រាប់តែប្រកាសថាពេលនេះ នាងនិងមិត្តប្រុសដែលទើបតែទាក់ទងគ្នានោះ បានបែកគ្នាហើយ ហើយនាងបានបញ្ជាក់ទៀតថា នាងបានបែកគ្នាមួយរយៈពេលមកហើយ គ្រាន់តែនាងមិនចង់និយាយ ហើយពេលនេះទំនាក់ទំនងអ្នកទាំងពីរក៏ប្រែមកជាមិត្តនិងគ្នាវិញហើយដែរ។

ក្រោយពេលលឺបែបនេះភ្លាម មហាជននិងអ្នកគាំទ្រជាច្រើនបាននាំគ្នាសម្ដែងអារម្មណ៍សោកស្ដាយ ព្រោះមិននឹកស្មានថាស្នេហាតារាស្រីរូបនេះ មិនសមប្រកបបែបនេះនោះទេ។

គួរបញ្ជាក់ផងដែរថា មូលហេតុដែលធ្វើឲ្យ Ice Preechaya និងមិត្តបែកគ្នា តារាស្រីរូបនេះបានគ្រាន់តែបង្ហើបនេះ វា​មានហេតុ​ផល​នៅ​ពីក្រោយខ្នង​ច្រើន​ខ្លាំង​ណាស់ រហូតដល់ធ្វើឲ្យអ្នកទាំងពីរសម្រេចបញ្ចប់ទំនាក់ទំនងនេះមកក្លាយជាមិត្តភក្ដិនិងគ្នាវិញ៕

អត្ថបទដោយ៖ស៊ីវលី