មិននឹកស្មានសោះ ! Mew Nitta ហៅ Sunny Suwanmethanon ធ្វើអ្នកកំដរកូនក្រមុំ

នាពេលថ្មីៗនេះMew Nittha បានបង្ហើបឱ្យហ្វេនៗដឹង​ពីសមាសភាពអ្នកកំដរកូនក្រមុំសម្រាប់ពិធីមង្គលការនាងនៅថ្ងៃ ១០/០១/២០២០ខាងមុខនេះ ហើយក្រៅពីGang Furby លោក Sunny Suwanmethanon ក៏ត្រូវបានអញ្ជើញចូលរួមជាអ្នកកំដរមួយរូបផងដែរ។

នៅពេលដែល Mew អញ្ជើញលោកSunny ឱ្យធ្វើជាអ្នកកំដរកូនក្រមុំ នាងបង្ហើបប្រាប់លោកថា “បានត្រៀម surprise សម្រាប់ឈុតអ្នកកំដររួចរាល់ហើយ” ! ហេតុផលដែល Mewជ្រើសរើសលោកSunny Suwanmethanon ព្រោះលោកគឺជាទីប្រឹក្សាដ៏ល្អម្នាក់ ជាមិត្តជិតស្និទ្ធដែលនាងអាចពិគ្រោះយោបល់ជាមួយបានគ្រប់ពេល ។ គួរបញ្ជាក់ផងដែរថា អ្នកទាំងពីរធ្លាប់សម្តែងភាពយន្តជាមួយគ្នាកាលពីឆ្នាំ២០១៦កន្លងទៅគឺរឿង A GIFT៕

អត្ថបទដោយ ៖ Sunstar