កាលពីពេលថ្មីៗនេះ Nadech និង Yaya បានបង្ហាញវត្តមាននៅក្នុងកម្មវិធីមួយ និងថែមទាំងបាននាំគ្នាផ្ដល់បទសម្ភាសន៍ជាមួយអ្នកកាសែតយ៉ាងភ្ញាក់ផ្អើលទៀតផង។
ក្នុងនោះផងដែរ អ្នកកាសែតបាននាំគ្នាសួរទាក់ទងនិងថ្ងៃខួបកំណើតរបស់លោកប៉ា តារាសម្តែង Nadech ដោយក្នុងនោះ Yaya បានសរសើរ Nadech មិនដាច់ពីមាត់ ដោយនាងនិយាយថា Nadech ជាកូនល្អ ព្រោះលោកតែងតែយកពេលវេលាផ្ទាល់ខ្លួន ដើម្បីមើលថែឪពុកបានយ៉ាងល្អ។
ក្រោយពេលលឺបែបនេះ Nadech ក៏និយាយនៅមុខអ្នកកាសែតថា «ខ្ញុំក៏សង្ឃឹមថាថ្ងៃមួយ Yaya នឹងអាចសរសើរថា ខ្ញុំថាគឺជាមិត្តប្រុស ដ៏ល្អម្នាក់ដូចគ្នាផងដែរ»។
ក្រោយពេលលឺបែបនេះ កុំថាឡើយ Yaya សូម្បីតែអ្នកគាំទ្រគ្រប់គ្នាក៏បង្ហាញអារម្មណ៍រំភើបចិត្តខ្លាំងចំពោះ Yaya ដូចគ្នាដែរ៕
អត្ថបទដោយ៖ស៊ីវលី