រាងឡូយកប់! សៀវឡុងនី អាយុ ៤៦ ប៉ុន្ដែរាងរៅស្រឡូនស្អាតមិនធម្មតារហូតដល់ក្រមុំៗ សុំខ្មាស់

ជាការពិតណាស់ រូបសម្រស់របស់មនុស្សស្រីមិននៅស្ថិតស្ថេររហូតនោះទេ ជាពិសេសគឺរាងរៅតែម្ដង ហើយចំណែកឯស្បែកក៏ជ្រៀវជ្រួញទៅតាមវ័យថែមទៀតផង ប្រសិនបើអាយុរហូតដល់ខ្ទង់ ៤០ ទៀតនោះ សម្រស់គឺកាន់តែមើលទៅអន់ថយ។

ប៉ុន្ដែបើក្រឡេកមើលតួស្រីនាង Carman Lee ដែលអ្នកនិយមតាមដានរឿងភាគចិនបុរាណស្គាល់ថាជា សៀវឡុងនី នោះ នាងបែរជាថែរក្សាសម្រស់ និងរាងរៅរបស់នាងបានយ៉ាងល្អ ដែលមើលទៅមានភាពស្រស់ស្អាតខ្លាំង មិនចាញ់ក្រមុំៗ នោះទេ។ យ៉ាងណាមិញ បើមិនប្រាប់ថា តារាស្រីរូបនេះមានអាយុ ៤៦ ឆ្នាំ ប្រហែលជាគ្មានអ្នកណាទាយដឹងឡើយ៕

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ៖ ស្រីពេជ្រ