អូហូ! Boy Pakorn ហួងហែងតារាស្រី Chippy ដម្លឹង សូម្បីតែរឿងនេះ!(មានរូបភាព)

ពិតណាស់កាលពីពេលថ្មីៗនេះ តារាសម្ដែងថៃស្រី Chippy​ ​Sirin​ បានទៅលំហែកាយនៅមាត់សមុទ្រមួយកន្លែង និងបានថតរូបក្នុងឈុតប៊ីគីនីយ៉ាងស្រស់ស្អាតសិុចសុី បង្ហោះក្នុងបណ្ដាញសង្គមធ្វើឲ្យមហាជនគ្រប់គ្នា ឈ្លក់វង្វេងនិងសម្រស់នាងទៀតផង។

ក្នុងនោះផងដែរ អ្វីដែលធ្វើឲ្យហ្វេនៗគ្រប់គ្នាភ្ញាក់ផ្អើលខ្លាំង គ្រាន់តែតារាស្រីរូបនេះ បង្ហោះរូបភាពនោះចេញទៅភ្លាម ស្រាប់តែគេឃើញលោក Boy Pakorn ចូលទៅបញ្ចេញមតិបង្ហាញពីអាកប្បកិរិយាប្រច័ណ្ឌហួងហែង ដោយប្រើបោះសម្ដីទៅថា «អូន​ឯង​ចង់​ឈឺខ្លួន​មែន​»។

ក្រោយពេលឃើញបែបនេះ មហាជននិងអ្នកគាំទ្រជាច្រើនបានបង្ហាញអារម្មណ៍រំភើប ព្រោះឃើញលោក Boy យកចិត្តទុកដាក់ចំពោះ Chippy ខ្លាំងបែបនេះ តែយ៉ាងណាមិញកន្លងមកអ្នកទាំងពីរអះអាងថា នេះគ្រាន់តែជាទំនាក់ទំនងល្អដូចបងប្អូនតែប៉ុនណោះ​៕

អត្ថបទដោយ៖ស៊ីវលី